• 2018-01-23 23:30:00
  • ជីវិតតារា

Shakira អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​ដោយ​សារ​បញ្ហា​មួយ

  • 2018-01-23 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ​សញ្ជាតិ​កូឡុំប៊ី Shakira ត្រូវ​គេ​ប្ដឹង​ថា​គេច​ពន្ធ​ ខុស​ច្បាប់​រឿង​ប្រាក់​ចំណូល​និង​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ។

ក្រុម​អ្នក​កាន់​កាប់​ច្បាប់​ខាង​ពន្ធ​ប្រចាំ​ប្រទេស​អេស្ប៉ាញ​ បាន​ស្នើ​ឲ្យ​អ្នក​បម្រើ​កិច្ចការ​នេះ​ឆែក​មើល ចំណូល​ផ្សេងៗ​របស់​តារា​ពូកែ​គ្រលែង​ចង្កេះ​រូប​នេះ​ អំឡុង​ឆ្នាំ ២០១១​ និង ២០១៤ បន្ទាប់​ពី​ចោទ​ប្រកាន់​នាង​ថា​ គេច​ពន្ធ​ចំណូល​ខ្លះៗ​ដោយ​មិន​បាន​បង់​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្រុម​ពន្ធដារ​ប្រទេស​អេស្ប៉ាញ​ បាន​ប្រកែក​ថា​ Shakira បាន​រស់​នៅ​ប្រទេស​អេស្ប៉ាញ​ខណៈ​ពេល​នោះ ហើយ​នាង​ត្រូវ​តែ​បង់​ប្រាក់​ថ្លៃ​ពន្ធ​ចំពោះ​ទឹក​ប្រាក់​នាង​រក​បាន​ពី​ទូទាំង​ពិភពលោក មិន​មែន​ត្រឹម​តែ​ចំណូល​នាង​រក​បាន​នៅ​ប្រទេស​អេស្ប៉ាញ​នោះ​ទេ។ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​ Lavangardia.com វិប​សាយ​ព័ត៌មាន​​មួយ​នៅ​ប្រទេស​អេស្ប៉ាញ។

កាសែត​នោះ​បាន​បន្ត​ទៀត​ថា Shakira ត្រូវ​បង់​លុយ​យ៉ាង​ហោច​ណាស់​ខ្ទង់​លាន​ដុល្លារ បើ​សិន​ជា​គេ​អាច​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​បាន ឫ​ក៏​អាច​ប្រឈម​មុខ​នូវ​ការ​ជាប់​គុក​តែ​ម្ដង។

អ្នក​ជំនាញ​ខាង​ពន្ធដារ​ផ្ទាល់​ខ្លួន​របស់​តារា​រូប​នេះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​បញ្ជាក់​ថា​នាង​បាន​រស់​នៅ​ប្រទេស​អេស្ប៉ាញ​យ៉ាង​តិច​ណាស់ ១៨៣​ថ្ងៃ​មុន​ថ្ងៃ​ឆ្លើយ​តប​នឹង​សំនួរ​ផ្សេងៗ​ គោល​បំណង​គឺ​មិន​ចង់​តម្រូវ​ឲ្យ​នាង​បង់​ប្រាក់​ពន្ធ​ដែល​នាង​រក​បាន​ទូទាំង​ពិភពលោក​ ជាជាង​រក​បាន​នៅ​ប្រទេស​អេស្ប៉ាញ។

មិន​ខុស​គ្នា​ពី​តារា​ល្បីៗ​ផ្សេងៗ​ប៉ុន្មាន​ទេ កីឡាករ​បាល់ទាត់​ឫ​តារា​សម្ដែង​ខ្លះក៏​មាន​បញ្ហា​នេះ​ដូច​គ្នា​ដោយ​សារ​ផ្លាស់​ប្ដូរ​ទីតាំង​រស់​នៅ​ជា​ញឹក​ញាប់​បណ្ដាល​ឲ្យ​មាន​បញ្ហា​ពន្ធ​ដារ​ចម្រូង​ចម្រាស់​នេះ​កើត​ឡើង៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម