• 2018-01-30 07:56:03
  • ព័ត៌មាន

ចម្លែក! តារា​ច្រើន​រូប​បង្ហោះ​រូប​លើ​ហ្វេសប៊ុក​ដូចគ្នា ហើយ​សួរ​ទៅ​ ឆ្លើយ​ក៏​កាន់​តែ​ស្រដៀង​គ្នា​ទៀត

  • 2018-01-30 07:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាល្បីៗនៅកម្ពុជាជាច្រើន បានបង្ហោះរូបលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញដូចៗគ្នា នូវពាក្យមួយឃ្លាថា "True Blue True Cool” ហើយថែមទាំងប្រាប់ Fan ឲ្យរង់ចាំថ្ងៃទី៣ ទៀតផង។

តារា​ស្រី​ប្រុស​ដែល​កំពុង​តែ​ល្បីល្បាញ ហើយ​បង្ហោះ​រូប​នោះ មាន​ដូចជា៖

  • កញ្ញា ពេជ្រ សោភា
  • កញ្ញា រ៉េត ហ្សូហ្សាណា
  • កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន
  • កញ្ញា សុខ សោម៉ាវត្តី
  • លោក កែវ សុខផេង
  • លោក Step
  • លោក ជា វណ្ណារិទ្ធិ
  • លោក ឈឹម សក្កដា
  • លោក អេឡិច ហ្សូរ៉ា

ដើម្បីលាតត្រដាងពីការបង្ហោះសារដូចៗគ្នានេះ ក្រុមការងារបានសាកសួរទៅពួកគេ ហើយចម្លើយមកវិញគឺស្រដៀងៗគ្នា។ ដោយក្នុងនោះតួឯកស្រីក្នុងរឿង "ធ្មប់" កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ក្នុងចំណោមពួកគេ បានឲ្យដឹងថា ជុំវិញការបង្ហោះសារក្នុងបណ្តាញសង្គមយក្សនេះនាងនិងអ្នកផ្សេងទៀត សុំមិនទាន់បញ្ចេញពីព័ត៌មាននេះ ដោយទុកឲ្យអ្នកគាំទ្រឆ្ងល់ប៉ុន្មានថ្ងៃសិនហើយផ្ដាំឲ្យទន្ទឹងរង់ចាំថ្ងៃទី៣។

មួយវិញទៀត បណ្តាអ្នកគាំទ្ររបស់តារាជាច្រើនដួងខាងលើ មានអ្នកខ្លះ comment ថា “អាចជាម៉ូដែលទូរសព្ទថ្មី” អ្នកខ្លះថា “ប្រហែលជាទូសព្ទ OPPO F5” និងអ្នកខ្លះនិយាយបែបលេងសើចថា “ទាយមិនត្រូវទេ” តែនឹងចាំថ្ងៃ ៣ មកដល់ឆាប់ៗ។

ចង់ដឹងមូលហេតុពិត កុំភ្លេចតាមដាននៅថ្ងៃទី៣ កុម្ភៈ ទាំងអស់គ្នា៕

អត្ថបទ៖ វិទូ

មតិយោបល់