• 2018-02-02 09:23:39
  • ព័ត៌មាន

ពិត​ជា​ផ្អែម​ល្ហែម​ខ្លាំង! Justin Timberlake ថា​អាល់ប៊ុម​ថ្មី​ជា​សំបុត្រ​ស្នេហា​ទៅ​កាន់​ភរិយា

  • 2018-02-02 09:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង Justin Timberlake ទើប​តែ​បញ្ចេញ​អាល់ប៊ុម​ទី​៥​របស់​ខ្លួន​ ចំណង​ជើង​ថា​ "Man Of The Woods” នៅ​ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​នេះ។

ក្នុង​ឱកាស​ចូល​រួម​កម្មវិធី សម្ភាស​ជាមួយ​ប៉ុស្តិ៍​វិទ្យុ Zane Lowe on Beats 1 ម្ចាស់​បទ​ "Mirror” វ័យ​ ៣៦​ឆ្នាំ​នេះ​មិន​អាច​ឈប់​រំលឹក​ពី​ប្រពន្ធ​ខ្លួន​តារា​សម្ដែង Jessica Biel និង​កូន​ប្រុស​អាយុ​ ២​ឆ្នាំ​របស់​ខ្លួន Silas ដែល​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឲ្យ​ផលិត​អាល់ប៊ុម​នេះ​បាន​សម្រេច។

តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​រូប​នេះ ក៏​ជា​តារា​ដែល​នឹង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ បាល់​ឱប​ដ៏​ធំ​មួយ​គឺ Super Bowl នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ បាន​សារភាព​ថា​បទ​ចម្រៀង​ "Montana” នៅ​ក្នុង​អាល់ប៊ុម​ថ្មី​នេះ រំឭក​ពី​ការ​សុំ​រៀប​ការ​របស់​ខ្លួន​ទៅ​កាន់​ភរិយា​​ Jessica Biel។

Justin នៅ​ក្នុងកម្មវិធី​វិទ្យុ Zane Lowe on Beats 1
Justin និង​ភរិយា​ Jessica Biel

ហើយ​ថ្មី​ៗ​នេះ Justin ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ចំណង​ជើង​ដូច​អាល់ប៊ុម "Man of the Woods” ចូល​រួម​សម្ដែង​ជាមួយ​ភរិយា​របស់​ខ្លួន បង្ហាញ​ពី​ចំណង​ស្នេហា​ដ៏​ជិត​ស្និទ្ធ​របស់​ពួក​គេ។

​​Justin បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​សន្និសីទ​​ Superbowl's Pepsi Half Time កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​ពិត​ជា​សប្បាយ​រីក​រាយ​ក្នុង​ការ​ផលិត​អាល់ប៊ុម​ថ្មី​នេះ ដោយ​សហការ​ជាមួយ​ភរិយា​ខ្លួន។ តារា​រូប​នេះ​បាន​បញ្ជាក់​ថា​៖ "នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ​ប្រពន្ធ​ខ្ញុំ ការ​ងារ​ទាំង​នោះ​គឺ​វា​ពិត​ជា​ងាយ​​ស្រួល​ច្រើន ពួក​យើង​អាច​​នឹង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​គម្រោង​ផ្សេងៗ​ទៀត​ ជា​ច្រើន"។

Justin បន្ត​ថា៖ "ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​អាល់ប៊ុម​នេះ ហើយ​មាន​បទ​ចម្រៀង​និង​វីដេអូ​ខ្លះៗ​ ត្រូវ​ការ​ខ្ញុំ​ឲ្យ​សម្ដែង​​ឲ្យ​បាន​ល្អ​ខ្លាំង ប៉ុន្តែ​ក្នុង​នោះ​មាន​បទ​ចម្រៀង​មួយ​ ដែល​បាន​និពន្ធ​និង​រៀប​រាប់​ជា​ពិសេស​សម្រាប់​ភរិយា​ខ្ញុំ​តែ​ម្ដង"៕

Justin ក្នុង​កម្មវិធី​សន្និសីទ​​ Superbowl's Pepsi Half Time

វីដេអូ​ចម្រៀង​បទ "Man of the Woods"៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម