• 2018-02-04 07:30:00
  • ព័ត៌មាន

ព្រោះ​រឿង​អាម៉ាស់​​ពី​១៤​ឆ្នាំ​មុន Janet Jackson ស្បថ​លែង​សម្ដែង​កម្មវិធី Super Bowl

  • 2018-02-04 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ត្រកូល Jackson, Janet Jackson បាន​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម​ ដែល​ថា​នាង​នឹង​សម្ដែង​ជាមួយ​តារា​ចម្រៀង Justin Timberlake ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី Super Bowl halftime show ឆ្នាំ​នេះ។

Janet Jackson

Janet និយាយ​ថា៖​ "ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ ជាមួយ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ខ្ញុំ​នឹង​សម្ដែង​នៅ​ក្នុង​កម្មវិធី Super Bowl ថ្ងៃ​ស្អែក​នេះ ខ្ញុំ​សុំ​ប្រាប់​ថា​ខ្ញុំ​នឹង​មិន​សម្ដែង​ទេ។"

នាង​បាន​និយាយ​ដូច្នេះ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បន្ថែម​ទៀត​ថា៖ "អរគុណ​ចំពោះ​ការ​គាំទ្រ​​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​​រំពឹង​ថា​នឹង​ជួប​អ្នក​ទាំង​អស់​គ្នា​ឆាប់ៗ​នេះ"។

តារា​ចម្រៀង Justin Timberlake ត្រឡប់​មក​សម្ដែង​ក្នុង​កម្មវិធី​ Super Bowl ម្ដង​ទៀត​ បន្ទាប់​ពី​ការ​សម្ដែង​កាល​ពី ១៤​ឆ្នាំ​មុន​។ ក្នុង​ការ​សម្ដែង​នោះ​ បាន​ធ្វើ​ឲ្យ​ Janet Jackson លេច​សុដន់​ជា​យថាហេតុ​ ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​សហរដ្ឋ​អាមេរិក​មាន​ការ​ខឹង​សម្បារ​ និង​តក់​ស្លុត​ជា​ខ្លាំង ព្រោះ​កម្មវិធី​នេះ​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​ ដោយ​មាន​អ្នក​ទស្សនា​​ជា​កុមារ​ផង​ដែរ។

ហេតុការណ៍​កើត​ឡើង​កាល​ពី​ ១៤​ ឆ្នាំ​មុន

ដូច្នេះ​ហើយ​ទើប​តារា​ទាំង​២​ ត្រូវ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ ដែល​មនុស្ស​ជា​ច្រើន​ទូទាំង​ពិភពលោក តែង​តែ​លើក​ឡើង​មក​និយាយ។ បើ​តាម​ការ​រៀប​រាប់​របស់ Janet ខាង​លើ​ គេ​​អាច​ទស្សន៍ទាយ​បាន​ថា អ្នក​ទាំង​២នឹង​មិន​សម្ដែង​ជាមួយ​គ្នា​ជា​លើក​ទី​២នោះ​ទេ៕

Justin Timberlake កាល​ពី​ថ្ងៃ​សន្និសីទ​កម្មវិធី Super Bowl

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម