• 2018-02-05 09:30:00
  • ព័ត៌មាន

Lana Del Rey ប្រាប់​អ្នក​គាំទ្រ​ថា​ខ្លួន​មិន​អី​ទេ ក្រោយ​មាន​អ្នក​ប៉ុន​ប៉ង​ចាប់​ខ្លួន

  • 2018-02-05 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ តារា​ចម្រៀង​ចូល​ចិត្ត​ច្រៀង​បទ​លន្លង់លន្លោច​ Lana Del Rey បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ ថា​ខ្លួន​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ បន្ទាប់​មាន​ព័ត៌មាន​ទាក់​ទង​នឹង​បុរស​វ័យ ៤៣​ឆ្នាំ​ម្នាក់​​ឈ្មោះ​ Michael Hunt ប៉ុន​ប៉ង​ចាប់​ជំរិត​នាង។

Lana Del rey

ម្ចាស់​បទ "Summertime Sadness” រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា​៖ "សួស្ដី​! ក្មេងៗ​ទាំងអស់​គ្នា។ ពេល​នេះ​ខ្ញុំ​អត់​អី​ទេ​ ហើយ​អរគុណ​ចំពោះ​សារ​រំលែក​ទុក្ខ។ ស្អែក​នេះ​ខ្ញុំ​នឹង​ទៅ​សម្ដែង​នៅ​ Hotlanta (រដ្ឋ​អាត្លង់តា) ហើយ​ពិត​ជា​ចង់​ជួប​អ្នក​ទាំង​អស់​គ្នា​ឆាប់ៗ។"

សារដែល Lana បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter

ជន​ដែល​ប៉ុន​ប៉ង​ចាប់​ជំរិត​ តារា​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​បាន​ នៅ​ទីក្រុង Orlando រដ្ឋ​ ហ្លរីដារ ក្នុង​រយៈ​ពេល​ខ្លី​មួយ​ ក្រោយ​តារា​វ័យ​ ៣២​ឆ្នាំ​រូប​នេះ​ ឡើង​ឆាក​សម្ដែង​នៅ​លើ​ឆាក​ Amway Center ក្នុង​ទីក្រុង​ដដែល​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ។ Lana កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ "LA To The Moon” ដែល​តម្រូវ​ឲ្យ​នាង​សម្ដែង​ម្ដង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​ នៅ​ទីក្រុង​ អាត្លង់តា រដ្ឋ​ Georgia។

ខណៈ​ពេល​នោះ​ដែរ បុរស​វ័យ ៤៣​ឆ្នាំ​រូប​នោះ​ត្រូវ​បាន​គេ​ចាប់​និង​ឃុំ​ខ្លួន​ទុក​នៅ​ក្នុង​ មន្ទីរ​ឃុំឃាំង​កាល​​ពី​ថ្ងៃ​អាទិត្យ។ បុរស​រូប​នេះ​បាន​ បញ្ជាក់​ប្រាប់​ប៉ូលិស​ថា​ ខ្លួន​ពិត​ជា​ឈ្លក់​វង្វេង​នឹង​តារា​រូប​នេះ​ខ្លាំង ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​លោក​ផ្លាស់​ប្ដូរ​ចិត្ត​បាន​ឡើយ៕

បុរស​ដែល​ត្រូវ​គេ​ចាប់​ខ្លួន Michael Hunt

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី