• 2018-02-06 01:33:25
  • ព័ត៌មាន

ខុនដូដ៏​ប្រណីត​របស់​ហាន់ជីអ៊ុន លក់​ដាច់ជា​ស្ថាពរ ក្នុង​តម្លៃ​មិនធម្មតា

  • 2018-02-06 01:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុនដូមួយ​កន្លែង​របស់​តារា​សម្ដែង​ស្រី​ឆ្នើម​ Song Hye Kyo ទីបំផុត​បាន​លក់​ចេញ​ ជា​ស្ថាពរ​ហើយ​ ក្រោយ​ដាក់​លក់​លើ​ទីផ្សារ​អស់​រយៈ​ពេល​ជាង​ ២​ឆ្នាំ។

ផ្អែក​តាម​សេចក្ដី​រាយការណ៍​របស់​វិបសាយ​ Hankook Ilbo កាល​ពី​ថ្ងៃ​ទី​ ០៥ ខែ​កុម្ភៈ​បាន​ចេញ​ផ្សាយ​ថា​ ខុនដូ​របស់​តួ​ស្រី​ក្នុង​រឿង​ "ម្ចាស់​ព្រះ​អាទិត្យ” Song Hye Kyo ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់ Manhattan ទីក្រុង​ញូវយ៉ក​ បាន​លក់​ចេញ​ដោយ​ជោគជ័យ​ហើយ​ ក្នុង​តម្លៃ​ ១ ៨៧៥ ០០០ដុល្លារ (នៅ​ជាន់​ទី​ ១៩) កាល​ពី​ខែ​មុន។

បើ​រម្លឹក​ទៅកាល​ពី​ឆ្នាំ​ ២០០៨ តារា​ស្រី​វ័យ​ ៣៦​ឆ្នាំ​រូបនេះ​ បាន​ទិញ​ខុនដូ​ ១កន្លែង​ស្ថិត​នៅ​ទីតាំង​ខាង​លើ​ក្នុង​តម្លៃ​ប្រហែល ១,៧លានដុល្លារ។ ក្រោយ​មក​នៅ​ខែ​មេសា ឆ្នាំ ២០១៦ នាង​ក៏​សម្រេច​ដាក់​លក់​ខុនដូ​នេះ​ចេញ​ក្នុងតម្លៃ​ ២,២លានដុល្លារ។ យ៉ាង​ណា​មិញ​ ថ្លៃ​នេះ​មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ​ ពោល​គឺ​វា​បាន​ធ្លាក់​មក​នៅ​ ១,៩លានដុល្លារ ហើយ​ក្រោយ​មក​ ១,៨៧លានដុល្លារក្នុង​ខែ​មេសា​ឆ្នាំ​ ២០១៧។

មិន​ឲ្យ​ខាត​ពេល​ទេ ត្បិត​ដាក់​លក់​មែន​ តែ​ Hye Kyo ក៏​បាន​ដាក់​ជួល​ខុនដូ​នោះ​ដែរ​កាល​ពី​អំឡុង​ខែ​មីនា ឆ្នាំ​ ២០១៦។ ក្រោយ​មក​ ២​ឆ្នាំ​ ទីបំផុត​ខុនដូ​នោះ​ក៏​ត្រូវ​បាន​លក់​ចេញ​ជា​ស្ថាពរ៕

ចុចអាន៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់