• 2018-02-06 03:45:00
  • ព័ត៌មាន

អុញ​! កម្មវិធី Super Bowl ជួល​ Fan ឲ្យ​ស្រែក​ហ៊ោ​ពេល​ Justin Timberlake សម្ដែង?

  • 2018-02-06 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​សហរដ្ឋ​អាមេរិក កំពូល​តារា​ចម្រៀង Justin Timberlake បាន​សម្តែង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​​មួយ​ប្រចាំ​ឆ្នាំ ក្នុង​កម្មវិធី Super Bowl Half Time Show។

ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​ដែរ បើ​សង្កេត​មើល​តាម​កញ្ចក់​ទូរទស្សន៍ គឺ​ឃើញ​ថា​មាន​ភាព​អ៊ូអរ ហ៊ោ​កញ្ជ្រៀវ​ និង​សប្បាយ​រីករាយ​ជា​ខ្លាំង។ ប៉ុន្តែ​តាម​ពិត​ទៅ នោះ​គ្រាន់​តែ​ជា​ប្រឌិត​ឡើង​ពី​កម្មវិធី​ទូរទស្សន៍​តែ​ប៉ុណ្ណោះ។

បើ​តាម​វីដេអូ​មួយ​ពី​អ្នក​ចូលរួម​ក្នុង​កម្មវិធី​នោះ​​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ជាមួយ​នឹង​ការ​ចែកចាយ​បន្ត​ជាង ៥០,០០០នាក់​នោះ សង្កេត​ឃើញ​ថា ទស្សនិកជន​ជា​ច្រើន​ដែល​បាន​ចូលរួម​​គឺ​មាន​ភាព​ស្ងប់​ស្ងាត់​អំឡុង​ពេល​ការ​សម្ដែង​របស់​តារា​ចម្រៀង Justin Timberlake គឺមាន​តែ​មនុស្ស​មួយ​ចំនួន​នៅ​ជុំវិញ​ឆាក​ប្រគំ​តន្ត្រី​តែ​ប៉ុណ្ណោះ​ដែល​មាន​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ។

អ្នក​រៀប​ចំ​ការ​ប្រកួត​ដ៏​ធំ​នេះ​ត្រូវ​បាន​ដឹង​ថា បាន​ជួល​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ឲ្យ​មក​ធ្វើ​ជា​អ្នក​គាំ​ទ្រ ក្នុង​ការ​ហ៊ោកញ្ជ្រៀវ​ជុំវិញ​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Justin Timberlake នេះ។

វីដេអូ​មួយ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ដែរ​ពាក់​ព័ន្ធ​នឹង​ការ​ប្រគំ​តន្ត្រី​​បែប​ប្រឌិត​សកម្មភាព​អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង​រូប​នេះ៕

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម