• 2018-02-07 04:30:00
  • ព័ត៌មាន

មិន​ស្ដាប់​មិន​ជឿ! បើធ្វើ​សំឡេង​ Adele ឲ្យ​យឺត​ នឹង​ឮ​សំឡេង​ដូច​​ Sam Smith

  • 2018-02-07 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​ មាន​រឿង​មួយ​បាន​ធ្វើ​ភ្ញាក់​ផ្អើល​លើ​បណ្ដាញ​អ៊ីនធឺណិត ដោយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter ម្នាក់​សាក​ល្បង​ពន្យឺត​បទ​ "Hello” របស់​ Adele គេ​បែរ​ជា​ឮ​សំឡេង​របស់ Sam Smith ទៅ​វិញ។

Adele
Sam Smith

កាល​ពី​ថ្ងៃ​ច័ន្ទ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter ម្នាក់​ឈ្មោះ @jess21valona បាន​បង្ហោះ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម​ Twitter ហើយ​បាន​ចាក់​បទ​ចម្រៀង​ពី​ក្នុង​អាល់ប៊ុម​ ២៥ របស់​ Adele និង​ពន្យឺត​វា​រហូត​ដល់​ចំណុច​មួយ ស្រាប់​តែ​គេ​ឮ​សូរ​សៀង​ដូច​សំឡេង​ម្ចាស់​បទ "Too Good at Goodbyes” សឹង​តែ​បេះបិទ។

បន្ទាប់​ពី​បង្ហោះ​បាន​មួយ​ថ្ងៃ Tweet នេះ​ទទួល​បាន​ការ​ Retweet ម្ដង​ទៀត​ដល់​ទៅ ៥៧ ៦៥៦ដង​ និង​អ្នក​ចុច​ចូល​ចិត្ត​ដល់​ទៅ១១៨ ២១៦​ដង​ ហើយ​មាន​អ្នក​ចុច​ចូល​ទស្សនា​​ជាង ២លាន​ដង។

ហេតុ​ដូច្នេះ​ហើយ​ ទើប​មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​សង្ស័យ​​បែប​កំប្លែង​ថា ប្រហែល​ជា​ Sam Smith និង Adele ជា​មនុស្ស​តែ​១ ឫ​ក៏​មិន​មែន​ជា​មនុស្ស?

បើ​ចង់​ដឹង​​ច្បាស់​ស្ដាប់​ទាំង​អស់​គ្នា៖

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់