• 2018-02-07 04:45:47
  • ព័ត៌មាន

ទប់​លែង​បាន​ មាស សាលី ​ដាក់​មួយ​ឃ្លា​ព្រលះ​សាន់ដេ?

  • 2018-02-07 04:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ មាស សាលី បញ្ចេញ​សារ​មួយ​ឃ្លា​​​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​ខ្លួន​ថា​៖​" ១៥​ ឆ្នាំ​ហើយ​យើង​រស់​នៅ​ជាមួយ​គ្នា ឲ្យ​កិត្តិយស​ខ្ញុំ​ខ្លះ​ផង​"។

ទាក់​ទង​ប្រយោគ​មួយ​ឃ្លា​ខាង​លើ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​​គិត​ថា តារា​ចម្រៀង​រូប​នេះ​សំដៅ​ដល់​ផលិតកម្ម​សាន់​ដេ​​តែ​ម្ដង​ ​ព្រោះ​លោក​ស្មោះ​​ស្ម័គ្រ​​ជាមួយ​ទ្រនំ​មួយ​នេះ​​ជាង​ ១០ ឆ្នាំ​ តែ​ប្រជា​ប្រិយភាព​នៅ​ស្ងៀម​ទ្រឹង​ មិន​មាន​សន្ទុះ​គាំទ្រ​ដូច​ពេល​ចូល​ដំបូង​ឡើយ​។

ហ្វេនៗ​មួយ​ចំនួន​​ដែល​ស្រឡាញ់​ មាស សាលី បាន​សុំ​ឲ្យ​លោក​ចេញ​ពី​ផលិតកម្ម​សាន់​ដេ​ ទៅ​ចូល​ថោន​វិញ​​​ដើម្បី​ទាម​ទា​ប្រជាប្រិយភាព​មក​វិញ​ កុំ​នៅ​ទ្រាំ​ដល់​ជាង​១០​ ឆ្នាំ​ រក​កន្លែង​ថ្មី​​ផ្ដល់​តម្លៃ​ និង​​កិត្តិយស​ដល់​លោក​ល្អ​ជាង​។

“​ហេតុ​អ្វី​បាន​បង​ទ្រាំ​នៅ​ដល់​ ១៥ ឆ្នាំ​? យូរ​ខ្លាំង​ណាស់​បង​ ចេញ​ទៅ​ថោន​ទៅ​បង រក​អ្នក​ថ្មី​​ដែល​គេ​ផ្ដល់​តម្លៃ និង​កិត្តិយស​ឲ្យ​យើង​"។ នេះ​បើ​តាម​អ្នក​គាំទ្រ​​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ មាស សាលី។

រឿង​រ៉ាវ​ខាង​លើ​ មាស សាលី ​ជា​ភាគី​ពាក់​ព័ន្ធ​បាន​ប្រាប់​ថា​ អ្វី​ដែល​លោក​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ មិន​បាន​សំដៅ​ទៅ​អ្នក​ណា​ម្នាក់ ឬ ផលិតកម្ម​សាន់​ដេ​ ​នោះ​​ទេ។ ការ​បញ្ចេញ​ពាក្យ​ពេចន៍​បែប​នេះ​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង​មួយ​​គ្រា​តែ​ប៉ុណ្ណោះ​។

មាស សាលី និយាយ​ថា​៖​" បាទ​អ្វី​​ដែល​ខ្ញុំ​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ ខ្ញុំ​សុំ​អត់​​និយាយ​​ទេ​ពេល​នេះ គ្រាន់​តែ​ចង់​ប្រាប់​ថា​ មិន​សំដៅ​ទៅ​លើ​អ្នក​ណា​ឡើយ​ បង្ហោះ​ក្នុង​គោល​បំណង​បន្ធូរ​អារម្មណ៍​កុំ​ឲ្យ​តឹង​ទ្រូង​ពេក​ ពេល​បង្ហោះ​ទៅ​យើង​បាន​ធូរ​ចិត្ត​ខ្លះ​ដែរ​"។​

​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម