_medium.jpg)
- 2018-02-09 02:48:49
- ព័ត៌មាន
តារាចម្រៀង ស៊ូ ស៊ីរិកា ជួបទុក្ខធំ
- 2018-02-09 02:48:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង ស៊ូ ស៊ីរិកា ជួបទុក្ខធំ
ចន្លោះមិនឃើញ
តារាចម្រៀងផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរិកា បានជួបទុក្ខធំដោយអ្នកម្ដាយរបស់នាងបានស្លាប់បាត់បង់ជីវិត កាលពីយប់ម្សិលមិញ។
ស៊ូ ស៊ីរិកា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនាងថា៖"កូនសុំទោសអ្នកម្ដាយដ៏កម្សត់របស់កូន ម៉ាក់ឈឺមែនទេ? ពេលនេះម៉ាក់លែងឈឺទៀតហើយ ម៉ាក់បានគេងលក់ស្រួលហើយ កូនសូមឲ្យម៉ាក់ទៅឲ្យបានសុខ អាយុវែងកុំឲ្យអាយុខ្លីដូចជាតិនេះទៀត។ កើតជាតិណាៗសូមធ្វើជាកូនម៉ាក់រហូតណាម៉ាក់ណាកូនស្រឡាញ់ម៉ាក់ខ្លាំងបំផុត"។
ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យអ្នកសិល្បៈមួយចំនួនបានផ្ញើសារចូលរួមរំលែកទុក្ខនាង ផងដែរ។ ជាពិសេសតារាចម្រៀងនៅផលិតកម្មថោន៕