• 2018-02-09 14:26:00
  • ព័ត៌មាន

ស្វាមី Baek Ji Young តារាសម្ដែងកូរ៉េ Jung Suk Won ត្រូវបានដោះលែង

  • 2018-02-09 14:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង Jung Suk Won ដែលជាស្វាមីរបស់តារាកូរ៉េដ៏ល្បី Baek Ji Young ត្រូវបានដោះលែង ក្រោយពីលោកសារភាពថាពិតជាបានប្រើប្រាស់ថ្នាំញៀនមែន។

នៅថ្ងៃទី៨ ខែកុម្ភៈនេះ តារាកូរ៉េJung Suk Won ត្រូវបានប៉ូលីសនៅព្រលានយន្តហោះអន្តរជាតិIncheon សង្ស័យថាបានប្រើប្រាស់ថ្នាំញៀនPhilopon។ បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេតរយៈពេល២ថ្ងៃរួចមក លោកត្រូវបានដោះលែងវិញ។ តាមប៉ូលីសនៅទីនោះ បានបញ្ជាក់ថា “លោក Jung Suk Won ពិតជាបានប្រើប្រាស់ថ្នាំញៀនមែន។"

សមត្ថកិច្ចរូបនោះក៏បន្តប្រាប់ពីហេតុផលដែលដោះលែងតារាកូរ៉េJung Suk Wonថា “លោកJung Suk Wonបានសារភាពប្រាប់ពីទោសកំហុសរបស់លោក ដោយបកស្រាយថាលោកប្រើប្រាស់នេះគឺដោយសារលោកងឿយឆ្ងល់ប៉ុណ្ណោះ។ ហើយវាជាទោសលើកដំបូងរបស់គាត់។”

ចំនែកខាងក្រុមហ៊ុនC-JeS Entertainment ក៏បានឲ្យដឹងដែរថា “ក្នុងករណីលោកJung Suk Won ត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់ថ្នាំញៀននោះ លោកបានសារភាពពីទោសកំហុស និងសហការជាមួយប៉ូលីសក្នុងការស៊ើបអង្កេតផងដែរ។”

ជាមួយគ្នានេះដែរ “លោក Jung Suk Won ក៏បានសុំទោសចំពោះសាធារណជនដែលធ្វើឲ្យពួកគេខកចិត្តនឹងទង្វើរបស់លោក។ ហើយតារាកូរ៉េរូបនេះពិតជាសម្ដែងការសុំទោសចំពោះក្រុមគ្រួសារផងដែរដែលបានធ្វើឲ្យខូចកិត្តិយសរបស់គ្រួសារ។” នេះវាការឲ្យដឹងពីខាង C-JeS Entertainment។ គួរបញ្ជាក់ផងដែរថា តារាសម្ដែងកូរ៉េ Jung Suk Won ត្រូវបានគេឲ្យដឹងថា រូបលោកបានប្រើប្រាស់ថ្នាំញៀនប្រភេទ Philoponកាលពីដំណើរកំសាន្តនៅប្រទេសអូស្រ្តាលីនៅពេលថ្មីៗនេះ។ ហើយតារារូបនេះត្រូវបានចាប់ខ្លួននៅពេលមកដល់ប្រទេសកូរ៉េវិញ។

ប្រភព៖ Allkpop ប្រែសម្រួល៖ សុខហួយ

មតិយោបល់