• 2018-02-13 02:32:35
  • ជីវិតតារា

ឆ័យលី ដាឡែន ធ្វើ​ខួប​ក្រោយ​ធ្លាយ​ដំណឹង​​សម្រាល​​កូន​ជាង​៣ខែ

  • 2018-02-13 02:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​ដែល​ល្បី​ខាង​សម្ញែង​ដើម​ទ្រូង អ្នក​នាង ឆ័យលី ដាឡែន ល្ងាច​មិញ​នេះ បាន​ធ្វើ​ខួប​របស់​ ​ខ្លួន ដោយ​មាន​អ្នក​សិល្បករល្បីៗ​ចូល​រួម​ជា​ច្រើន ក្នុង​ពិធី​នេះ​នាង​ក៏​បាន​បង្ហាញ​មុខ​កូន​ប្រុស​របស់​ខ្លួន​ជា​សាធារណៈ បន្ទាប់​​ធ្លាយ​ដំណឹង​ទៅ​សម្រាល​កូន​ស្ងាត់ៗ​នៅ​ឯ​​ខេត្ត​កំពង់​ឆ្នាំង ដែល​ស្រុក​កំណើត​ខាង​ប្ដី។

ក្នុង​ពិធី​ខួប​នេះ​នាង​បាន​យក​កូន​ប្រុស​​ដែល​មាន​វ័យ​ជាង​៣ខែ របស់​នាង​មក ប៉ុន្តែ​ដោយ​ពិធី​យប់​ពេក​ក្មេង​ងងុយ​​គេង​​ ក៏បាន​ឲ្យ​​សាច់​​ញាតិ​របស់​ខ្លួន​យក​ពី​​សម្រាក​​បាត់​ទៅ ដូច​នេះ​មិត្តភក្តិ​ដែល​មាន​បំណង​ចង់​ឃើញ​មុខ​កូន​ប្រុស​នាង មួយ​ចំនួន​មិន​បាន​ឃើញ​ឡើយ ។ ឆ័យលី ដាឡែន ​ថ្លែង​ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ នាង​​បាន​​​​ចូល​វ័យ​៣៦ឆ្នាំ​ហើយ ដោយ​ក្នុង​ពិធី​ខួប​នេះ នាង​មិន​បាន​ធ្វើ​កម្មវិធី​ចូល​គ្នា​ជា​មួយ​កូន​ប្រុស​របស់​ខ្លួន​ឡើយ គឺ​ធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា ពេល​ដែល​កូន​ប្រុស​នាង​ដល់​វ័យ​១ខួប​ នឹង​ធ្វើ​ម្ដង​ទៀត។

នាង​​លើក​ឡើង​ថា ពិធី​ខួប​នេះ​ក្រៅ​ពី​រីករាយ​ថ្ងៃ​កំណើត​របស់​នាង គឺ​​នាង​ចង់​បង្ហាញ​មុខ​កូន​ប្រុស​របស់​នាង​ឲ្យ​មិត្តភ័ក្ដិ​បាន​ស្គាល់ ព្រោះ​កន្លង​មក​ដូច​ទស្សនិកជន​បាន​ដឹង គឺ​នាង​បាន​លាក់​ពី​ដំណឹង​​នៃ​ការ​មាន​​កូន​នេះ។ ដូច​ដែល​នាង ធ្លាប់​​បក​ស្រាយ​កន្លង​មក មូល​ហេតុ​ដែល​នាំ​ឲ្យនាង​លាក់​មិត្តភ័ក្ដិ​ក៏​ដូច​ជា​ទស្សនិកជន ​ពី​ការ​មាន​កូន​នេះ ក៏​ព្រោះ​តែ​ពេល​កំពុង​មាន​កូន​នោះ នាង​កំពុងតែ​ទទួល​បាន​ការងារ​សិល្បៈ​ច្រើន ខ្លាច​ប្រាប់​ឲ្យ​គេ​ដឹង ប៉ះពាល់​ដល់​ការងារ​សិល្បៈ​របស់​ខ្លួន។ ជា​មួយ​គ្នា​នោះ​ដែរ ឆៃ លីដាឡែន​ ក៏​បាន​សូម​អភ័យ​​ទោស​ដល់​ទស្សនិកជន​ផង​ដែរ នូវ​ការ​កុហក​របស់​នាង​កន្លង​មក។

នាង​លើក​ឡើង​ទៀត​ថា បន្ទាប់​ពី​ការ​ធ្លាយ​ដំណឹង​នៃ​ការ​មាន​កូន​របស់​នាង​នេះ មាន​មតិ​មួយ​ចំនួន​បាន​​ដាក់​ការ​សង្ស័យ​ថា កូន​ប្រុស​ម្នាក់​នោះ​មិនមែន​ជា​កូន​របស់​នាង​ពិតប្រាកដ គឺ​ជា​កូន​ដែល​នាង​សុំ​គេ​មក​ចិញ្ចឹម ត្បិត​​រៀប​ការ​ច្រើន​ឆ្នាំ​មិន​មាន​កូន។ ការ​លើក​ឡើង​នេះ ឆ័យលី ដាឡែន​ សូម​បញ្ជាក់​ថា ក្មេង​​ប្រុស​ ឈ្មោះ តារាឆ័យ យ៉ានុត គឺ​ជា​កូន​ខ្លួន​ពិត​ប្រាកដ នាង​មាន​សំបុត្រ​ពី​​​មន្ទីរពេទ្យ និង ហ៊ាន​ធ្វើ ​DNA ថែម​ទៀត​ផង។ នាង​ថា ចាប់​ទាំង​​ពី​​សម្រាល​កូន​ដំបូង​​មក រាសី​របស់​នាង​កាន់​តែ​ឡើង​​ជាង​មុខ​ទាំង​ការងារ​រក​ស៊ី និងការងារ​សិល្បៈ​ជា​ដើម។

ដោយសារតែ​​រដូវ​នេះ ជា​រដូវ​អាពាហ៍ពិពាហ៍ បច្ចុប្បន្ន​នាង​មមាញឹក​ច្រើន​លើ​ការ​ច្រៀងតាម​ពិធី​ អាពាហ៍ពិពាហ៍ ជា​មួយ​និង​ក្រុម​របស់​នាង ក្នុង​នោះ​ដែរ​ក៏​មាន​អ្នក​ដឹក​នាំ​សិល្បៈ​មួយ​ចំនួន​បាន​ទាក់ទង​ឲ្យ​នាង​ថត​ភាពយន្ត​ជា​បន្តបន្ទាប់​ផង​ដែរ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម