• 2018-02-15 04:20:00
  • ជីវិតតារា

រឿង​ពិត​​នៅ​ពី​ក្រោយ ឆ័យ លីដាឡែន មាន​កូន​ត្រូវ​បាន​លាត​ត្រដាង​(វីដេអូ​)

  • 2018-02-15 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​​​ដែល​និយម​តាមដាន​ព័ត៌មាន​សិល្បៈ ច្បាស់​ជា​បាន​ដឹង​ហើយ​ថា ឆ័យលី ដាឡែន មាន​កូន​ប្រុស​ម្នាក់​វ័យ​ជាង​៣ខែ​មក​ហើយ។ ក្នុង​អំឡុង​ពពោះ តារា​សម្ដែង​​ដែល​ល្បី​ខាង​សម្ញែង​ដើម​ទ្រូង​រូប​នេះ មិន​បាន​ប្រាប់​មហាជន​ថា នាង​មាន​កូន​ឡើយ ហើយ​ថែម​ទាំង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ទាំង​ខ្លួន​មាន​​ផ្ទៃពោះ​ច្រើន​ខែ​ថែម​ទៀត​ផង។ តើ​តារា​ស្រី​រូប​នេះ មាន​វិធីសាស្ត្រ​អ្វី​បាន​ជា​អាច​បំភាន់​ភ្នែក​មហាជន​បាន​?

ក្នុង​បទ​សម្ភាស​ជា​មួយ​ Sabay ឆ័យលី ដាឡែន បាន​ប្រាប់​ថា នាង​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ បន្ទាប់​ត្រលប់​ពី​ការ​ច្រៀង​នៅសហរដ្ឋអាមេរិក គួប​ផ្សំ​កាល​ណោះ នាង​ឡើង​គឺ​ឡូ រហូត​ដល់​ទៅ៦៣គីឡូ។ កូន​ក្នុង​ផ្ទៃ​បាន​២ទៅ៣ខែ មិត្តភ័ក្ដិ​​ដែល​ឃើញ​ពោះ​នាង​​ប្លែក តែង​សួរ​ថា មាន​ទម្ងន់​ឬ​យ៉ាង​ណា ប៉ុន្តែ​នាងមិន​បាន​ប្រាប់​ថា មាន​ទម្ងន់​ឡើយ គឺ​បាន​ប្រាប់​គេ​ឯង​ថា ឡើង​គីឡូ ឡើង​ក្បាលពោះ។

នាង​និង​ស្វាមី​សប្បាយ​ចិត្ត​ជា​ខ្លាំង ពេល​ដែល​មាន​កូន​បែប​នេះ ត្បិត​អី​រៀបការ​ច្រើន​ឆ្នាំ​​មក​ហើយ មិន​ទាន់​មាន​កូន​ដូច​បំណង។ ឆ័យលី ដាឡែន បាន​បន្ត​ថា គួបផ្សំ​ពេល​នាង​ពពោះ​នោះ ការងារ​សិល្ប​របស់​នាងចាប់​ផ្ដើម​​គេ​ហៅ​ថត​កាន់តែ​ច្រើន ហើយ​ការងារ​ចាស់ មិន​ទាន់​បង្ហើយ​ឲ្យ​គេ​ផង​នេះ ក៏​ចេះ​តែ​បន្ត​កុហក​គេ​​រហូត។

គភ៌ចូល​ដល់​វ័យ​៤ទៅ៦ ខែ គីឡូ ឆ័យលី ដាឡែន ​ឡើង​ដល់​៦៥ គីឡូ ហើយ​ពោះ​កាន់​តែ​រីក​ធំ នាង​ក៏​ចាប់​ផ្ដើម​រឹប​រាង ពេល​ចេញ​ទៅ​កម្មវិធី​ផ្សេងៗ ប៉ុន្តែ​ការ​រឹប​​រាង​នោះ នាង​រឹបមិន​យូរ​ឡើយ ពោល​គឺ​ក្រោយ​ចប់​កម្មវិធី បាន​ស្រាយ​ចេញ​វិញ ហើយ​ក៏​ញឹក​ញាប់​ដែរ។

នាង​លើក​ឡើង​ថា មិត្តភ័ក្ដិ​តែង​តែ​សួរ​ថា មាន​​ទម្ងន់​ឬ​យ៉ាង​ណា ប៉ុន្តែ​នាង​នៅ​តែ​ឆ្លើយ គេចវេះថា ញ៉ាំ​ច្រើន ឡើង​គីឡូ ដុះ​ក្បាល​ពោះ​គេ​ដើម។

តារា​ស្រី​ខាង​លើ​ថ្លែង​ថា ក្នុង​ពេល​រឹប​ក្បាល​ពោះ​ម្ដងៗ គឺ​ពិបាក​​អង្គុយ ហើយ​មាន​អារម្មណ៍​ថា អាណិត​កូន​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់ ទៅ​កម្មវិធី​ម្ដង​បន់​ឲ្យ​តែ​ចប់​ភ្លាមៗ។

ឆ័យលី ដាឡែន បាន​បន្ត​​ទៀត​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​ចូល​ដល់​​វ័យ​៧ខែ នាង​​ឈប់​បង្ហាញ​ខ្លួន​​ជា​សាធារណៈ ហើយ​ឧស្សាហ៍​ទៅ​ស្រុក​កំណើត​ខាង​ស្វាមី​របស់​នាង នៅ​ឯ​ខេត្តកំពង់​ឆ្នាំង និងសម្រាល​នៅ​ទី​នោះ​តែ​ម្ដង​ទៅ។ បច្ចុប្បន្ន​កូន​ប្រុស​​ឈ្មោះ តារា ឆៃយ៉ានុត របស់​នាង មាន​អាយុជាង​៣ខែ​មក​ហើយ កំពុង​ស្នាក់​នៅស្រុក​កំណើត​ខាង​ស្វាមី​របស់​នាង នៅ​ឯ​ខេត្តកំពង់​ឆ្នាំង ដោយ​ម្ដាយ​ក្មេក​នាង​ជាអ្នក​មើល​ថែ ហើយ​នាង​ឧស្សាហ៍​ទៅ​លេង​ញឹកញាប់ ក្រោយ​ទំនេរ​ពី​ការងារ។

ឆ័យ លីដាឡែន និង​កូន​ប្រុស​

ទស្សនា​វីដេអូ​ ឆ័យ លីដាឡែន បក​ស្រាយ​រឿង​​សម្រាល​កូន​ខាង​ក្រោម​នេះ​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម