• 2018-02-19 06:56:42
  • ជីវិតតារា

បង្ហាញ​ប្ដី​ប្រពន្ធ​អ្នក​សិល្បៈ​ល្បី​ៗ​​​៦​គូ​ស្រលាញ់​គ្នា​ចាក់​ទឹក​មិន​លិច

  • 2018-02-19 06:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​រៀប​ការ​​​រួម​រស់​ជាមួយ​គ្នា​​គូស្នេហ៍​សិល្បៈ​មួយចំនួនតែង​តែ​ជួប​រឿង​រ៉ាវ​រកាំរកូស​ដាក់​គ្នា​មិន​ចេះ​ចប់​ ដល់​ថ្នាក់​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​ក៏​មាន​ដែរ​។ ប៉ុន្តែ​ក៏​មាន​គូស្នេហ៍​សិល្បៈ​​មួយ​ចំនួន​​ទៀត បន្ទាប់​ពី​រៀបការ​រួច​ពួក​គេ​រស់​នៅ​យ៉ាង​​មាន​សុភមង្គល​ ជាមួយ​​ស្វាមី​ និង​កូន​ៗ​ មិន​ធ្លាប់​លេចឮ​ព័ត៌មាន​​​​​រកាំរកូស​ ឬពាក់​មុខ​យក្ស​ដាក់​គ្នា​ឡើយ​។

ជាក់​​ស្ដែង​ប្ដី​ប្រពន្ធ​​អ្នក​សិល្បៈ​៦ គូ​ខាង​ក្រោម​នេះ​​ ក្រោយ​ពី​រៀបការ​រួច​មិន​ដែល​លេចឮ​ព័ត៌មាន​ឈ្លោះ​ទាស់​ទែង​គ្នា​ម្ដង​ណា​ឡើយ​។

១/ ​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បាន​រៀប​ការ​ជាមួយ​​ភរិយា​ជា​ទី​ស្រលាញ់​ មិន​មែន​ជា​អ្នក​សិល្បៈ​ដូច​គ្នា​​បាន​ជាង​២០​ ឆ្នាំ​​មក​ហើយ​ ព្រម​ទាំង​​​ទទួល​បាន​កូន​ប្រុស​រូប​ស្រស់​សង្ហា ៣​នាក់​ជា​ចំណង​ដៃ​​ទៀត​ផង​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​​ប្ដី​ប្រពន្ធ​លោក ព្រាប សុវត្ថិ មិន​ធ្លាប់​លេចឮ​ព័ត៌មាន​រស់​នៅ​មិន​ចុះ​សម្រុង​​ជាមួយ​គ្នា​ឡើយ​ ផ្ទុយ​ទៅ​វិញ​​លោក​រស់​នៅ​យ៉ាង​មាន​សុភមង្គល​បំផុត​ជាមួយ​​​ភរិយា​ និង​កូន​ៗ​។

២/ បើ​និយាយ​​ពី​គូស្នេហ៍​​ យក់ ថិតរដ្ឋា និង ឃុំ ប៊ុណ្ណាដែត វិញ​​ពិត​ជា​ស័ក្ដិសម​ជា​គូស្នេហ៍​សិល្បៈ​គំរូ​ខ្លាំង​ណាស់​ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ ហើយ​មិន​ដែល​​ឮ​​​​ព័ត៌មាន​ឈ្លោះ​ទាស់​ទែង​គ្នា​សូម្បី​ម្ដង​ណា​ឡើយ។​​ រហូត​មក​ដល់​ពេល​នេះ​​ប្ដី​ប្រពន្ធ​​មួយ​មួយ​គូ​នេះ​ទទួល​បាន​កូន​ប្រុស​២​ នាក់​ជា​ចំណង​ដៃ​។

៣/រីឯ​តារា​ចម្រៀង​​​​ កែវ វាសនា បាន​រៀប​ការ​ជាមួយ​ភរិយា​ជា​ទី​ស្រលាញ់​ ដែល​មិន​មែន​ជា​អ្នក​សិល្បៈ​​ដូច​គ្នា​ តែ​លោក​​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ​​។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​​​កន្លង​ផុត​ទៅ​​​ថ្មីៗ​នេះ​លោកបាន​ទិញ​គ្រឿង​ពេជ្រ​មួយ​ឈុត​តម្លៃ​២​ម៉ឺន​ដុល្លារ​ជាកាដូឲ្យប្រពន្ធ​​​ទៀត​ផង​។ ចាប់​តាំង​ពីរ​រៀបការ​រួច​មក​ដល់​ពេល​នេះ​ កែវ វាសនា ទទួល​បាន​​កូន​២​នាក់​ជា​ចំណង​ដៃ​។ ចំណែក​ឯ​កូន​ទី​២​របស់​លោក​នៅ​ត្រៀម​នឹង​សម្រាល​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។

៤/ ក្រឡេក​មក​ចាប់​អារម្មណ៍​​ពិធី​ករ​​រូប​សង្ហា​​ ជា វណ្ណរិទ្ធ វិញ​​លោក​ពិត​ជា​មាន​សុភមង្គល​ខ្លាំង​ណាស់​ជាមួយ​​ភរិយា​ ដែល​មិន​មែន​ជា​អ្នក​សិល្បៈ​ ព្រោះ​ស្ទើរ​តែ​គ្រប់​កម្មវិធី​​​ទីណា​មាន​ប៉ា​អូន​ហ្វេម​ នៅ​ទីនោះ​តែង​តែ​មាន​វត្តមាន​ប្រពន្ធ​ទៅ​ចូល​រួម​ជានិច្ច​។ តាំង​ពីរ​រៀប​ការ​​មក​​ដល់​ពេល​នេះ ជា វណ្ណរិទ្ធ ទទួល​បាន​កូន​២​ នាក់​ជា​ចំណង​ដៃ​ ហើយ​កូន​ទី​២​របស់​លោក​ត្រៀម​សម្រាល​ក្នុង​ពេល​ឆាប់​នេះ​ហើយ​។

៥/ត្រឡប់​មក​កាន់​​​ សារ៉ាយ សក្កណា ជីវិត​គូ​នាង​មាន​សុភមង្គល​មិន​ចាញ់​គូស្នេហ៍​អ្នក​សិល្បៈ​ខាង​លើ​នេះ​ឡើយ​។ នាង​តែង​តែ​បង្ហោះ​រូប​ភាព​​​ផ្អែម​ល្ហែម​ជាមួយ​ស្វាមី​ និង​កូន​ស្រី​​​ នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ដល់​ថ្នាក់​ធ្វើ​ឲ្យ​​មិត្តភ័ក្ដិ​សិល្បៈ​​​ និង​ហ្វេនៗ​មួយ​ចំនួន​លួច​ច្រណែន​ ព្រោះ​នាងចេញ​ចូល​ទឹក​ដី​អាមេរិក​ដូច​ទៅ​ផ្សារ​អូរឫស្សី​ ចង់​ទៅ​រស់​នៅ​ ឬទៅ​លេង​អាស្រ័យ​លើ​នាង​ជា​អ្នក​សម្រេច​ ស្វាមី​​មិន​ដែល​ជំទាស់​ចិត្ត​​នាងនោះ​ទេ​។

៦/ ចំពោះ​​​​​ គង់ ច័ន្ទស្រីមុំ និង គឹម សីហា ​​វិញ​ អ្នក​ទាំង​ពីរ​​គឺ​ជា​គូស្នេហ៍​សិល្បៈ​វ័យ​ក្មេង​ ​ចូល​ចិត្ត​បង្ហាញ​រូប​ភាព​ផ្អែម​ល្ហែម​ដូច​ជា​ឱប​ថើប​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង Instagram ​​​ក្នុង​គោល​បំណង​បង្ហាញ​​ប្រាប់​ទៅ​អ្នក​គាំទ្រ​​ ព្រម​ទាំង​មិត្តភ័ក្ដិ​សិល្បៈ​ថា​ ពួក​គេ​ទាំង​ពីរ​ពិត​ជា​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​។ មិន​យូរ​ទេ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ នឹង​ទទួល​​បាន​បុត្រ​ជា​ទី​ស្រលាញ់​ ព្រោះ​ក្នុង​ពេល​នេះ​ គង់ ច័ន្ទស្រីមុំ មាន​ផ្ទៃ​ពោះ​ជាង​៤ ខែ​ហើយ​៕

​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម