- 2018-02-20 07:02:13
- ព័ត៌មាន
នី មុន្នីនាថ បង្ហាញមុខប្រុសស្នេហ៍ថ្មីទាំងរឿងក្ដីប្ដឹងផ្ដល់មិនទាន់បញ្ចប់?
- 2018-02-20 07:02:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នី មុន្នីនាថ បង្ហាញមុខប្រុសស្នេហ៍ថ្មីទាំងរឿងក្ដីប្ដឹងផ្ដល់មិនទាន់បញ្ចប់?
ចន្លោះមិនឃើញ
រឿងក្ដីប្ដឹងផ្ដល់ជាមួយអតីតគូដណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញមិនទាន់បានបញ្ចប់ផង ស្រាប់តែថ្មីៗនេះបែកធ្លាយរូប នី មុន្នីនាថ អង្គុយស្និទ្ធស្នាលជាមួយបុរសសង្ហាវ័យក្មេងធ្វើព្រងើយ។
បើតាមប្រភពច្បាស់ការមួយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសសង្ហាវ័យក្មេងដែល នី មុន្នីនាថ បង្ហាញសកម្មភាពក្រៀកកើយយ៉ាងស្អិតល្មួតគឺជាគូស្នេហ៍ថ្មីរបស់នាង។ ចំពោះមូលហេតុដែលតារាទឹកភ្នែករូបនេះមិនទាន់ហានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ដោយសារតែរឿងរ៉ាវនាង និងអតីតគូដណ្ដឹងលោក អ៊ឹង សូឡាង មិនទាន់បានបញ្ចប់។
ប្រភពដដែលអះអាងថា កាលណារឿងក្ដីនាង និងអតីតគូដណ្ដឹងត្រូវបានបញ្ចប់ ពេលនោះហើយ ដែល នី មុន្នីនាថ ចាប់ផ្ដើមបើកចំហពីទំនាក់ទំនងខ្លួនជាមួយគូស្នេហ៍ថ្មីឲ្យមហាជនបានដឹងជាសាធារណៈហើយ។
“ចំពោះបុរសដែលបណ្ដើរកញ្ញា នី មុន្នីនាថ ទៅចូលរួមស្ទើរតែគ្រប់កម្មវិធីរបស់អ្នកសិល្បៈគាត់មានឈ្មោះ ថា រិទ្ធីវុធ ដារា ហើយពួកគាត់ទាំងពីរស្រលាញ់គ្នាណាស់ តែងតែបារម្ភពីសុខទុក្ខគ្នាទៅវិញទៅមក"។នេះបើតាមការបញ្ជាក់ពីប្រភពខាងលើ។
ជុំវិញរឿងរ៉ាវខាងលើនេះសាមីខ្លួន នី មុន្នីនាថ មិនអាចសុំការបកស្រាយបានឡើយ ព្រោះលេខទូរស័ព្ទដែលនាង ប្រើត្រូវម្ដាយលើកជំនួស ដោយប្រាប់ថាទូរស័ព្ទមិនមានសេវាស្ដាប់គ្នាអត់បាន។ ចំណែកឯភាគីលោក រិទ្ធីវុធ ដារា ល្បីថាជាគូស្នេហ៍ថ្មីរបស់នាង មិនអាចភ្ជាប់ទំនាក់ទំនងបានទេ៕