• 2018-02-20 23:50:00
  • ព័ត៌មាន

​នឹក​ឃើញ​​យ៉ាង​ម៉េច​ទើប​​បង​ស្រី ដេនី ក្វាន់ ទិញ​ខ្លា​ជាង​៣០​​ក្បាល​ដាក់​ក្នុង​ផ្ទះ​

  • 2018-02-20 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ​អ្នកនាង ចោម ច័ន្ទ ត្រូវ​ជា​បង​ស្រី​ ដេនី ក្វាន់ បាន​ធ្វើ​ឲ្យ​​មិត្តភ័ក្ដិ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​បន្ទាប់​ពី​​នាងចំណាយ​​ប្រាក់​ជាង​​ ១ ម៉ឺន​ដុល្លារ​ទិញ​រូប​សំណាក និង​តុក្កតា​ខ្លា​មក​តាំង​នៅ​ក្នុង​ផ្ទះ​​ជាង​ ៣០ ក្បាល​។

អ្នកនាង ចោម ច័ន្ទ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ទិញ​រូប​សំណាក និង តុក្កតាខ្លា​ជា​ច្រើន​ក្បាល​មក​ដាក់​តាំង​លម្អ​នៅ​ក្នុង​គេហដ្ឋាន​ ​ព្រោះ​ខ្លួន​គិត​ថា​ ​ខ្លា​គឺ​ជា​សត្វ​មួយ​ប្រភេទ​​ ដែល​មាន​អំណាច​រិទ្ធិ​​​​​បារមី​ខ្លាំង​ជាង​សត្វ​មួយ​ចំនួន​​រស់​នៅ​ក្នុង​ព្រៃ​ តែង​តែ​ខ្លប​ខ្លាច​អំណាច​ខ្លា​​ លើក​លែង​តែ​សត្វ​តោ​មួយ​ប៉ុណ្ណោះ​។

ម្ដាយ​នាង​តូច​ នាង​ល្អហួស និយាយ​ថា​៖ " ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​ ទិញ​រូប​សំណាកខ្លា​​ ទាំង​តុក្កតាខ្លា សរុប​ទាំង​អស់​ចំនួន​ ៣២ ក្បាល​ដើម្បី​ហុងស៊ុយ​ ក្នុង​ការ​រក​ស៊ី ព្រោះ​តាំង​ពី​ខ្ញុំ​ទិញ​​ដាក់​តាំង​​ក្នុង​ផ្ទះ​ខ្ញុំ​រួច​មក​រាសី​ខ្ញុំ​ឡើស្រឺតៗ ​​រក​ស៊ី​អ្វី​ក៏​កាក់​កប​ដែរ​អូន​"។

រូប​សំណាក​ និង តុក្កតា​ ខ្លា​​​ចំនួន​ ៣២ ​ក្បាល​ដែល​បង​ស្រី​ ដេនី ក្វាន់​ទិញ​មក​ដាក់​តាំង​​គឺ​នៅ​​គេហដ្ឋាន​របស់​នាង​​​ឯ​ ខេត្ត​ព្រះ​វិហារ ​មិន​មែន​នៅ​ភ្នំពេញ​ឡើយ​ ដោយ​បាន​​ចំណាយ​ថវិកា​អស់​ ១២ ០០០ ដុល្លារ​អាមេរិក​​(​មួយ​ម៉ឺន​ពី​រពាន់​ដុល្លារ​)​​៕​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម