• 2018-02-21 03:50:00
  • ព័ត៌មាន

ឡូយ​ខ្លាំង​! Justin Bieber មាន​​សាល​ពិព័រណ៍​​ពី​ខ្លួន​ផ្ទាល់​នៅ​ស្រុក​កំណើតទៀត

  • 2018-02-21 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាល​ពិព័រណ៍​ធ្វើ​ឡើង​ដើម្បី​តារា​ចម្រៀង​ល្បី Justin Bieber បាន​បើក​ឲ្យ​ចូល​ទស្សនា​កាល​ពី​​ចុង​សប្ដាហ៍​មុន នៅ​សារមន្ទីរ Stratford Perth Museum នៅ​ស្រុក​កំណើត​របស់​តារា​រូប​នេះ​ផ្ទាល់​តែ​ម្ដង​ ​នៅ​ទី​ក្រុង Startford ខេត្ត​ Ontario ប្រទេស​កាណាដា។

ពិព័រណ៍​នេះ​បាន​ចាប់​ផ្ដើម​បើក​ទ្វា​ឲ្យ​ទស្សនិកជន​ទស្សនា​តាំង​​ពី​អាទិត្យ​ទី​១៨​ ចុង​សប្ដាហ៍​នេះ​មក​ម្ល៉េះ​ ដែល​មាន​ដាក់​តាំង​វត្ថុ​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា ស្បែក​ជើង​និង​សម្លៀក​បំពាក់​របស់​តារា​ល្បី​រូប​នេះ​ ធ្លាប់​ពាក់​ពេល​សម្ដែង​លើ​ឆាក។ ក្នុង​នោះ​ក៏​មាន​សំបុត្រ​ផ្ទាល់​ខ្លួន​ពី​អតីត​ស្ដ្រី​ទី​១​ សហរដ្ឋ​អាមេរិក​ Michelle Obama ព្រម​ទាំង​អាវ​ក្រៅ​ដែល​ Justin ពាក់​ពេល​សម្ដែង​ជាមួយ​ក្រុម​ចម្រៀង Stratford Warriors។

តារា​វ័យ​២៣​ ឆ្នាំ​រូប​នេះ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​បង្ហាញ​ពិព័រណ៍​នោះ​ទេ ដោយ​សារ​តែ​រវល់​ចំពោះ​កិច្ចការ​ខ្លះៗ នៅ​ទី​ក្រុង Los Angeles។

អ្នក​គ្រប់គ្រង​​របស់​សារមន្ទីរ​ Stratford Perth Museumលោក John Kastner បាន​ប្រាប់​ទស្សនាវដ្ដី​ Billboard ថា​ខ្លួន​ទទួល​បាន​ Emails និង​ទំនាក់ទំនង​ទូរស័ព្ទ​ពី​សារមន្ទីរ​ជា​ច្រើន​ទូទាំង​ពិភពលោក ដូច​ជា អេស្ប៉ាញ ជប៉ុន អ៊ីតាលី កូរ៉េ​ខាង​ត្បូង ព្រម​ទាំង​កន្លែង​ផ្សេងៗ​ដូច​ជា កាណាដា​និង​សហរដ្ឋ​អាមេរិក​ជា​ដើម។

នេះ​ជា​បណ្ដា​របស់​របស់​របរ​ផ្សេងៗ​ដែល​នឹង​បង្ហាញ​នៅ​សាល​ពិព័រណ៍៖

អាន​អត្ថបទ៖

ប្រភព៖ Billboard ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម