• 2018-02-26 07:09:06
  • ជីវិតតារា

កាន់​តែ​បើក​ចំហ​ហើយ! Sam Smith ថើប​សង្សារ​កណ្ដាល​វាល​មិន​ខ្វល់​ពី​អ្នក​ដទៃ

  • 2018-02-26 07:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ តារា​ចម្រៀងSam Smith និង​មិត្ត​ប្រុស​របស់​លោក Brandon Flynn ត្រូវ​បាន​គេ​ថត​បាន​កំពុង​ថើប​គ្នា​យ៉ាង​មាន​សេចក្ដី​សុខ​​នៅ​តាម​ផ្លូវ​ទៅ​ហាង​លក់​ម្ហូប​អាហារ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ឡុងដុង។

បើ​តាម​រូបភាព​ទាំង​នោះ​ដែរ សង្កេត​ឃើញ​ថា តារា​ចម្រៀង Sam Smith ពាក់​អាវ​ធំ​ជាមួយ​នឹង​ខោ​ខោវប៊យ​ពណ៌​ផ្ទៃមេឃ។ ចំណែក​មិត្ត​ប្រុស​របស់​លោក ពាក់​អាវ​ធំ​ជាមួយ​នឹង​ខោ​ខោវប៊យ​ពណ៌​ស្រដៀង​គ្នា​ដោយ​មាន​កាន់​បារី​ក្នុង​ដៃ​ផង។

ក្នុង​នោះ​ដែរ សង្កេត​ឃើញ​ថា​ប្អូន​ស្រី​របស់​តារា​ចម្រៀង​រូប​នេះ Lily ក៏​រួម​ដំណើរ​ជាមួយ​គ្នា​ផង​ដែរ។

តារា​ចម្រៀង Sam Smith និង​មិត្ត​ប្រុស​ត្រូវ​បាន​ប្រទះ​ថត​រូប​ជាមួយ​គ្នា​លើក​ចុង​ក្រោយ​នៅ​ពេល​ចាកចេញ​ពី​​ភោជនីយដ្ឋាន TGI Fridays ក្រោយ​បញ្ចប់​ការ​សម្ដែង​ក្នុង​កម្មវិធី Grammys នៅ​មហោស្រព  Madison Square Gardens៕

ចុចអាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់