- 2018-03-01 08:30:00
- ព័ត៌មាន
ពិតទេ ដែលថាតួអង្គ Elsa ក្នុងរឿង "Frozen 2” នឹងស្រឡាញ់ស្រីដូចគ្នា?
- 2018-03-01 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ ដែលថាតួអង្គ Elsa ក្នុងរឿង "Frozen 2” នឹងស្រឡាញ់ស្រីដូចគ្នា?
ចន្លោះមិនឃើញ
រឿងប្រភេទគំនូរជីវចល "Frozen 2” គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ អ្វីដែលអ្នកគាំទ្រតែងតែចង់ដឹងនោះ គឺថាខ្សែជីវិតតួអង្គមួយនេះនឹងទៅជាយ៉ាងណា?
នៅក្នុងកិច្ចសម្ភាសន៍១ជាមួយនឹងសារព័ត៌មាន The Huffington Post បានឲ្យដឹងថា អ្នកដឹកនាំរឿងឈ្មោះ Jennifer Lee បានទទួលសំនួរគួរឲ្យចាប់អារម្មណ៍ដែលអ្នកគាំទ្រជាច្រើនបានសួរ។ សំនួរនោះគឺថា៖ "តើ Elsa នឹងមានមិត្តស្រី មែនឬទេ?”
ទោះជាអ្នកដឹកនាំរូបនេះមិនបានបង្ហាញឲ្យជាក់លាក់ពីរឿងក្រោយនេះក៏ដោយ ប៉ុន្តែនាងមានក្ដីរំភើបជាមួយនឹងការជជែកគ្នាតាមបណ្ដាញសង្គមបែបនេះ។ នាងបាននិយាយថា៖ “ខ្ញុំចូលចិត្តគ្រប់យ៉ាងដែលអ្នករាល់គ្នានិយាយ ព្រមទាំងអ្នកដែលតែងតែគិតខ្វល់ពីរឿងរបស់ពួកយើង។ រឿងនេះ បានបង្កើតឲ្យមានការជជែកវែកញែកគ្នាច្រើនមែន ហើយ Elsa ពិតជាតួអង្គមួយដែលអស្ចារ្យ ដែលអាចនិយាយជាមួយមនុស្សជាច្រើន។ វាពិតជាអស្ចារ្យណាស់ដែលពួកយើងមានចំណែកក្នុងកិច្ចនេះពិភាក្សានេះដែរ”។
អ្នកដឹកនាំរូបនេះក៏បាននិយាយប្រាប់ Uproxx ដែរថា៖ “ពួកយើងបានចាប់ផ្ដើមនិយាយគ្នា ហើយយើងចាប់អារម្មណ៍ថាដំណើររឿងទាំងមូលដែលបានទុកចោល នឹងត្រូវបានបង្ហាញប្រាប់ជាក់ជាមិនខាន។ ប្រសិនបើដំណើររឿងនោះមានតួអង្គស្រីពាក់ព័ន្ធជាមួយ Elsa មែននោះ មានតែពេលវេលាទេទើបអាចបញ្ជាក់បាន។ តែរឿងមួយដែលខ្ញុំប្រាកដនោះគឺ អ្នកគាំទ្រមិនទុករឿងនេះចោលត្រឹមហ្នឹងនោះទេ”។
ក្រោយឮសម្ដីទាំងអស់នេះហើយ អ្នកគាំទ្រពិតជាកាន់តែចង់ដឹងខ្លាំងជាងមុនទៅទៀត ថា Elsa អាចនឹងមានមិត្តស្រីមែនឬយ៉ាងណានោះ ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា៕
ចុចអាន៖