_medium.jpg)
- អង្គារ, 6 មីនា 2018 04:42
- ព័ត៌មាន
ដើមឆ្នាំថ្មី បងប្រុស មាស សុខសោភា ក្តោបតំណែងធំៗ២ នៅថោន
- អង្គារ, 6 មីនា 2018 04:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំថ្មី បងប្រុស មាស សុខសោភា ក្តោបតំណែងធំៗ២ នៅថោន
ចន្លោះមិនឃើញ
ឥឡូវនេះ មាស សុខរតនៈ បងប្រុសកំពូលតារាចម្រៀង មាស សុខសោភា ក្ដោបបានតំណែងធំៗចំនួន ២ នៅផលិតកម្មថោនខណៈលោក ករុណា ពេជ្រ ទៅគ្រប់គ្រងមុខជំនួញថ្មីនៅខេត្តសៀមរាប។
ជុំវិញរឿងរ៉ាវខាងលើ មាស សុខរតនៈ បានទទួលស្គាល់ថាឥលូវនេះលោក ពិតជាទទួលបានមុខតំណែងថ្មីមួយទៀតមែនក្នុងផលិតកម្មថោន ក្រោយពី ករុណា ពេជ្រ ផ្លាស់ទៅគ្រប់គ្រងផ្សាររាត្រីកុងទីណ័រ នៅខេត្តសៀមរាប ដោយជំនួសឲ្យរូបលោក ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មថោនវិញម្ដង។
លោកថា៖"ឥឡូវនេះខ្ញុំគ្រប់គ្រងទាំង២ ទាំងទូរទស្សន៍ថោន និងផលិតកម្មថោន ព្រោះ ករុណា ពេជ្រ គាត់ត្រូវទៅមើលមុខជំនួញថ្មីមួយទៀតរបស់ផលិតកម្មថោន នៅឯខេត្តសៀមរាបគឺផ្សាររាត្រីកុងទីណ័រ ទើបតែបើកដំណើរការអំឡុងឆ្នាំ២០១៧កន្លងទៅ"។
មាស សុខរតនៈ បន្ថែមថា ការគ្រប់គ្រងតំណែងធំៗចំនួន២នៅផលិតកម្មថោន មិនមានអ្វីពិបាកសម្រាប់លោកឡើយ ព្រោះខ្លួនមានបទពិសោធន៍ការងារនៅទ្រនំចាស់មួយនេះជិត ១០ ទៅហើយ២ នាក់ប្អូន៕