• 2018-03-06 23:30:00
  • ព័ត៌មាន

បន្ទាប់​ពី​បាត់​ខ្លួន​កន្លះ​ឆ្នាំ ទីបំផុត​ Ariana Grande បង្ហាញ​ខ្លួន​លើក​ដំបូង

  • 2018-03-06 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​ខ្លួន​ពី​ទី​សាធារណៈ​ ព្រោះ​តែ​រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន​ពេល​នេះ Ariana Grande បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ជប់លៀង​ជាមួយ​សង្សារ​ តារា​រ៉េប Mac Miller កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ខណៈ​ពេល​ពួក​គេ​កំពុង​តែ​ផ្អែម​ល្ហែម​ជាមួយ​គ្នា គូ​ស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​អ្នក​ប្រមាញ់​ថត​រូប​ ថត​មិន​សំចៃ​ដៃ​គ្រាន់​តែ​មក​ដល់​កម្មវិធី​​ជប់​លៀង​រៀប​ចំ​ដោយ​តារា​ចម្រៀង Madonna។ នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៦​ខែ​ដែល​ Ariana ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ទី​សាធារណៈ។

កាល​ពី​​ខែ​មុន តារា​រូប​នេះ​បាន​លុប​ចោល​ការ​សម្ដែង​នៅ​កម្មវិធី Brit Awards ២០១៨ នៅ​ទី​ក្រុង​ឡុង ដោយ​សារ​តែ​បញ្ហា​សុខ​ភាព​ ហើយ​នាង​មិន​បាន​បង្ហាញ​អ្វី​ទាំង​អស់​នៅ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ខែ​ធ្នូ។

​នេះ​អាច​មក​ពី​តារា​រូប​នេះ​ ត្រូវ​ការ​ពេល​សម្រាក​ខ្លះ​ៗ បន្ទាប់​ពី​នាង​ទើប​តែ​ត្រូវ​គេ​ទទួល​ឲ្យ​ដើរ​តួ​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ល្ខោន "Wicked” នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី