• 2018-03-08 02:21:27
  • ជីវិតតារា

ព្រលឹម​ថ្ងៃ​ទិវា​សិទ្ធិ​នារី តារា​សាច់​ដុំ ហេង នរៈកក្កដា ជួប​ទុក្ខ​កំពូល​ក្រៀមក្រំ

  • 2018-03-08 02:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​៣​ទៀបភ្លឺ​​ថ្ងៃ​៨​ មីនានេះ តារា​សម្ដែង ហេង នរៈកក្កដា បាន​ប្រទះ​រឿង​ដ៏​ក្រៀម​ក្រំ​មួយ​ ដែល​ម្ដាយ​របស់​លោក​បាន​ទទួល​អនិច្ចកម្ម។

ការ​ចាក​ចេញ​របស់​​អ្នក​ម្ដាយ​សំណព្វ​នៃ​​​តារា​ដាច់​ដុំ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា អ្នក​ស្រី​​ស្លាប់​ដោយ​រោគាពាធ។ ក្នុង​នោះ​ នរៈកក្កដា បាន​បង្ហោះ​រូប​ឱប​សព​ម្ដាយ​ជា​មួយ​សារ​ថា៖ "ម៉ែ​អើយ ម៉ែ​ទៅ​លឿន​ពេក​ហើយ ម៉ែ​ថា​ពេល​ម៉ែ​ជា ម៉ែ​ចង់​ទៅ​លេង​សៀមរាប​ជា​មួយ​កូន​ កូន​សន្យា​ថា​ពេល​ម៉ែជា​កូន​ជូន​ម៉ែ​ទៅ ​ចុះ​លូវ​មិច​ម៉ែ​ក្បត់​ពាក្យ​សន្យា​មួយ​កូន​ចឹង​ម៉ែ? ម៉ែ​ដឹង​ទេ​ថា​កូន​ពិបាក​ណាស់​ កូន​ធ្វើ​ចិត្ត​អត់​បាន​ទេ​ម៉ែ ម៉ែ​អត់​អាណិត​កូន​ទេ​អី? វិល​មក​វិញ​មក​ម៉ែ!"។

ហេង នរៈកក្កដា ដេក​ឱប​សព​ម្ដាយ

សារ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ស្លុត​ចិត្ត និង​កើត​ក្ដី​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​ ​ជាមួយ​ភាពសោក​សង្រេង​​​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​ស្រ្តី​ដូច្នេះ៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម