• 2018-03-12 09:20:00
  • ព័ត៌មាន

ជម្រះ​មន្ទិល នី មុន្នី​នាថ មាន​ស្នេហ៍​ថ្មី ទាំង​រឿង​​​ក្តី​អតីត​​គូ​ដណ្ដឹង​មិន​ទាន់​ស្រេច​បាច់​(​វីដេអូ)

  • 2018-03-12 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​​ក្ដី​ក្ដាំង​កើត​ឡើង​លើ​ខ្លួន​ជា​បន្ត​បន្ទាប់​ នី មុន្នីនាថ សម្រេច​ចេញ​មុខ​​បក​ស្រាយ​ជុំ​វិញ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា ខ្លួន​បាន​សាង​ស្នេហ៍​ជា​មួយ​បុរស​សង្ហា​ម្នាក់ ទាំង​រឿង​ក្ដី​ប្ដឹង​ផ្ដល់​ជា​មួយ​អតីត​​គូ​ដណ្ដឹង​មិន​ទាន់​ចប់​ស្រេច​បាច់។​

កញ្ញា​បាន​ឲ្យ​បដិសេធ​ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នោះ​ គឺ​ជា​រឿង​មិន​ពិត ត្បិត​បុរស​ឈ្មោះ​ ថា ​រិទ្ធី វុធដារា ដែល​ស្និទ្ធ​ស្នាល​ជា​មួយ​ខ្លួន​កន្លង​ទៅ​គឺ​ជា​មិត្ត​ស្និទ្ធ​ស្នាល​តែ​ប៉ុណ្ណោះ ហើយ​មិត្ត​រួម​អាជីព និង​អ្នក​តាម​បណ្ដាញ​សង្គម​របស់​នាង​ផ្ទាល់​ប្រាកដ​ជា​ស្គាល់​លោក​​ថា​ជា​អ្នកណា​សម្រាប់​នាង។

ជា​មួយ​គ្នា​នេះ សាមី​ខ្លួន​សំដែង​ការ​ហួស​ចិត្ត​ សុំ​ច្រាន​ចោល​​​ជុំវិញ​រឿង​រ៉ាវ​អតីត​គូ​ដណ្ដឹង​ពី​ដែល​ចោទ​ប្រកាន់​លើ​នាង​កន្លង​មក​ថា​ជា​រឿង​ប្រឌិត​ និង​សូម​ឲ្យ​មហាជន​ទាំង​អស់​ជឿ​ជាក់​លើ​រូប​នាង​។​​

ស្ដាប់ នី មុន្នីនាថ បក​ស្រាយ​លម្អិត៖

អត្ថបទ៖ រត្នន៍

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី