• 2018-03-14 03:10:00
  • ព័ត៌មាន

ចប់​បាត់! Zayn Malik និង Gigi Hadid បែក​បាក់​គ្នា

  • 2018-03-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​តារា​ចម្រៀង Zayn Malik និង​តារា​ម៉ូដែល Gigi Hadid បាន​មក​ដល់​ផ្លូវ​បំបែក​ហើយ​ ក្រោយ​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​២​ឆ្នាំ។​

Zayn បាន​បញ្ជាក់​ពី​ការ​បែក​បាក់​នៅ​បណ្ដាញ​សង្គម Twitter ថា៖ "Gigi និង​ខ្ញុំ​មាន​សេចក្ដី​ស្នេហា​និង​ ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​គ្នា ហើយ​ខ្ញុំ​ក៏​គោរព​និង​ស្រលាញ់​នាង​ជា​ស្រ្ដី​និង​មិត្តភ័ក្ដិ​ល្អ​ម្នាក់។ នាង​ពិត​ជា​មាន​ចិត្ត​ល្អ​ណាស់។" តារា​រូប​នេះ​ក៏​បាន​បង្ហោះ​សារ​មួយ​ទៀត​ថា៖ "ខ្ញុំ​អរគុណ​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់​ដែល គោរព​ក៏​ដូច​ជា​ផ្ដល់​ពេល​វេលា​ផ្ទាល់​ខ្លួន​សម្រាប់​ពួក​យើង​​នៅ​ពេល​នេះ ហើយ​ព័ត៌មាន​នេះ​គួរ​តែ​ចេញ​ពី​ពួក​យើង​ផ្ទាល់។​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា។"

តារា​ម៉ូដែល​វ័យ​ក្មេង Gigi Hadid ក៏​បង្ហាញ​អារម្មណ៍​លើ Twitter ថា​៖ "សេចក្ដី​ថ្លែង​ការ​ពី​​ការ​បែក​បាក់​ស្នេហា​មើល​ទៅ​ដូច​ជា​មិន​សូវ​សម​សោះ ពី​ព្រោះ​មិន​មាន​អ្វី​អាច​បង្ហាញ​តាម​រយៈ​ពាក្យ​ពេចន៍​អំពី​ទំនាក់​ទំនង​នៃ​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ... មិន​មែន​ត្រឹម​តែ​ទំនាក់​ទំនង​ស្នេហា គឺ​ទំនាក់​ទំនង​គ្រប់​យ៉ាង។ ខ្ញុំ​នៅ​តែ​សប្បាយ​រីករាយ​ចំពោះ​អ្វី​ដែល​យើង​ធ្លាប់​មាន សេចក្ដី​ស្រលាញ់​ ពេល​វេលា​និង​មេរៀន​ជីវិត​ដែល​ខ្ញុំ​និង Zayn បាន​​ចែក​រំលែក​ជាមួយ​គ្នា​។ ខ្ញុំ​មិន​ចង់​បាន​អ្វី​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ​ Zayn ល្អ​និង​បន្ត​គាំទ្រ​លោក​រហូត​ក្នុង​នាម​ជា​មិត្ត​ម្នាក់​ ដែល​ខ្ញុំ​គោរព​និង​ស្រលាញ់​ខ្លាំង។"

បើ​តាម​​ប្រភព​មួយ​ប្រាប់​សារព័ត៌មាន​ The Sun បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​បែក​គ្នា​ដោយ​សារ​តែ​រវល់​រៀងៗ​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​មាន​សម្ពាធ​ខ្លាំង​ពេក។

Zayn និង Gigi បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ មក​ម៉េ្លះ​ ដោយ​បាន​ចាក​ចេញ​ពី​កម្មវិធី​ជប់លៀង​ក្រោយ​កម្មវិធី​ American Music Award ​ជាមួយ​គ្នា៕

អាន​អត្ថបទ៖

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់