• 2018-03-14 05:20:00
  • ជីវិតតារា

អាណិត​ណាស់​ ហង្ស ម៉ារីនី​ ជួយ​គេ​វ័ណ្ឌក​​​ខ្លួន​ឯង​​ហើយ​ពេល​នេះ

  • 2018-03-14 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​ដោយ​សារ​តែ​ការ​ស្រឡាញ់​រាប់​អាន​គ្នា​​​ជា​ច្រើន​ឆ្នាំ​មក​នេះ​​​ទើប​ ហង្ស ម៉ារីនី ​ហ៊ាន​ឲ្យ​លុយ​មិត្តភ័ក្ដិ​មួយ​ចំនួន​ខ្ចី​អស់​​​​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​ តែ​លទ្ធផល​ចុង​ក្រោយ​នាង បែរ​ជា​ប្រកាស​លក់​ផ្ទះ​ខ្លួន​ឯង​ទៅ​វិញ​ ដើម្បី​ដោះ​ទាល់​មួយ​គ្រា​​ក្នុង​មុខរបរ​រកស៊ី​។

ហង្ស ម៉ារីនី និយាយ​ថា ខ្លួន​មិន​ចង់​លក់​ផ្ទះ​យក​​ប្រាក់​ទៅ​បង្វិល​ការ​រកស៊ី​នោះ​ទេ​​ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​បើ​អ្នក​ដែល​ជំពាក់​​ប្រាក់​នាង ដល់​ថ្ងៃ​កំណត់​ហើយ​មិន​ឃើញ​សង​ត្រឡប់​មក​វិញ​ បែរ​ជា​ពន្យារ​មួយ​ខែ​ហើយ​មួយ​ខែ​ទៀត​ ហើយ​អ្នក​ដែល​ជំពាក់​​លុយ​​ខ្លួន​​មិន​មែន​មនុស្ស​តែ​ម្នាក់​ទេ​ គឺ​ច្រើន​នាក់​ បូក​​សរុប​​ចូល​គ្នា​ប្រហែល​​ខ្ទង់​ ២ ម៉ឺន​ដុល្លារ​អាមេរិក​។

“​ខ្ញុំ​អ្នក​រកស៊ី​​បោះ​ដុំ​ឥវ៉ាន់​ទិញ​មក​ពី​ក្រៅ​ប្រទេស​អ៊ីចឹង​គឺ​ត្រូវ​ការ​លុយ​បង្វិល​ហើយ​បង ទើប​ការ​រកស៊ី​យើង​ដំណើរ​ការ​ទៅ​មុខ​ ដល់​ពេល​គេ​ជំពាក់​ខ្ញុំ​អត់​សង​អ៊ីចឹង​ មាន​តែ​លក់​ផ្ទះ​"។ ហង្ស ម៉ារីនី បន្ថែម​។

​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់