• 2018-03-15 02:22:09
  • ព័ត៌មាន

ដឹងអត់ ម៉ា រីណែត និយាយពាក្យចេញពីចិត្តអ្វីខ្លះ ពេល សំ ថារ័ត្ន ទទួលពានតារាសម្តែងឆ្នើម?

  • 2018-03-15 02:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករសម្តែងភាពយន្តដ៏ស្រស់ស្អាត កញ្ញា ម៉ា រីណែត រីករាយណាស់ដែលបានឃើញកញ្ញា សំ ថារ័ត្ន ទទួលបានពានរង្វាន់តារាសម្តែងឆ្នើមប្រចាំ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ៨ ដូចការទាយទុកជាមុនរបស់ខ្លួន។

កញ្ញា សំ ថារ័ត្ន ទទួលពានពាន និងបាច់ផ្កា ពីតារាសម្តែង ចាន់ តារាទី

ម្ចាស់ពានរង្វាន់តារាសម្តែងឆ្នើម ប្រចាំមហោស្រពភាពយន្តនេះ កាលពីឆ្នាំ ២០១៤ តាមរយៈភាពយន្តខ្នាតធំមួយ ដែលមានចំណងជើងថា «ដុំវិលចុងក្រោយ»។ រីណែត បានប្រាប់ឱ្យដឹងថា ៖ «តាំងពីខ្ញុំបានតាមដានភាពយន្តក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ទាំង៦ថ្ងៃនេះ ខ្ញុំបានស្មានហើយថា ថារ័ត្ន ប្រាកដក្លាយជាម្ចាស់ពានរង្វាន់នេះ ឥឡូវវាបានក្លាយជាការពិត ខ្ញុំពិតជាអរជំនួស ថារ័ត្ន មែន»។

តារាសម្តែង ម៉ា រីណែត និងតារាសម្តែង សារីតា

ដោយសារឆ្នាំ ២០១៨ នេះមានភាពយន្តទាំងខ្មែរ និងបរទេសផលិតធំៗ មួយចំនួន ត្រូវបានជ្រើសរើសដាក់ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដូចជារឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» និងភាពយន្តឯកសារ ដែលមានចំណងជើងថា «ការរស់រានឡើងវិញរបស់ល្បុកតោ» ដែលជាភាពយន្តផលិតដោយផលិតករបរទេស ហើយរឿងទាំងពីរនេះសម្តែងដោយ កញ្ញា សំ ថារ័ត្ន។

រូបភាពពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ភាពយន្តឯកសារនេះមានពិពណ៌នាអំពីជីវិតជាអ្នកកីឡា ល្បុកតោរបស់ កញ្ញា សំ ថារ័ត្ន និងការត្រឡប់មកវិញនូវដួងព្រលឹងក្បាច់គុនល្បុកតោខ្មែរ។ ក្នុងការផលិតវីដេអូឯកសារនេះ ផលិតករចំណាយពេលរាប់ឆ្នាំ ដើម្បីផលិតជាខ្សែវីដេអូសម្រេចមួួយ។ ម៉ា រីណែត បន្តថា ខ្លួនចាប់ចិត្ត និងកោតសរសើរយ៉ាងខ្លាំង ពីការសម្តែងរបស់ ថារ័ត្ន ហើយថា នាងពិតជាស័ក្តិសមជាម្ចាស់ពានរង្វាន់តារាសម្តែងឆ្នើមពិតមែន។

ម៉ា រីណែត ជាសិល្បករម្នាក់ដែលមានវត្តមានពេញក្នុងកម្មវិធីមហោស្រពភាពយន្តនេះ ហើយនាងប្រាប់ថា ខ្លួនចាយពេលវេលាទៅតាមដានទស្សនាភាពយន្តល្បីៗ និងភាពយន្តខ្មែរ ដែលចាក់ផ្សាយតាមរោងភាពយន្តក្នុងរយៈពេល ៦ ថ្ងៃនេះពេញ។ ការដែលចំណាយពេលគាំទ្របែបនេះដោយសារតែចង់រៀនសូត្រពីភាពយន្តទាំងនោះ ទាំងការសម្តែង និងបច្ចេកទេសសម្តែង ដោយសារខ្លួនមានការពេញចិត្តលើការងារខ្លាំង និងចង់ឱ្យអាជីពនេះកាន់តែប្រសើរ៕

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី