• 2018-03-15 01:45:50
  • ជីវិតតារា

Changwook និង​ Haneul ម៉ាប់ដល់ហើយអំឡុងពេលចូលធ្វើទាហាន

  • 2018-03-15 01:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចូល​បម្រើ​កងទ័ព​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ ពេល​នេះ​តារាសម្ដែង​ប្រុស​ ២​រូប​របស់​កូរ៉េ​ Ji Changwook និង​ Kang Haneul បាន​បង្ហាញ​ខ្លួន​ជាថ្មី​ក្នុង​កម្មវិធី​មួយ​ក្នុង​ជួរ​ទាហាន។

កាល​ពី​ថ្ងៃ​ទី​ ០៣ ខែមីនា​ កន្លង​ទៅ​ ប្រុស​សង្ហា​ទាំង​ ២​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​របស់​កម្មវិធី​ប្រគំតន្ត្រី​មួយ​សម្រាប់​ក្រុមទាហាន។ រូបថត​របស់​ពួកគេ​ពី​កម្មវិធី​នោះ​ ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

តាមរយៈ​រូប​ថត​ទាំង​នោះ​ អ្នក​គាំទ្រ​កត់​សម្គាល់​ឃើញ​ថា​ អ្នក​ទាំង​ ២​ហាក់​ដូចជា​ឡើង​ទម្ងន់​ជាង​មុន ជាពិសេស​ Kang Haneul។ លោក​កាន់​តែ​ធាត់​ ហើយ​មុខ​មាន​សាច់​ជាង​មុន​ឆ្ងាយ​ណាស់។

សព្វថ្ងៃ​​ Haneul និង​ Changwook កំពុង​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​នេះ​ជូន​ជាតិ ហើយ​គ្រោង​នឹង​បញ្ចប់​ជាស្ថាពរ​នៅ​ឆ្នាំ​ ២០១៩ខាង​មុខ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់