• 2018-03-16 03:22:16
  • ព័ត៌មាន

ស្ងាត់​ៗ ស្រី​ស្អាត រ៉ាប៊ី ដល់​អាមេរិក​លើក​ដំបូង​បំផុត​យប់មិញ ក្រោម​ជំនួយ​អង្គការ​មួយ

  • 2018-03-16 03:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម ថោន រ៉ាប៊ី បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​លើក​ដំបូង​បំផុត​ក្នុង​អាជីព​ជា​សិល្បករ ក្នុង​បេសកកម្ម​មនុស្ស​ធម៌​មួយ​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ IKARE។

ដំណើរ​នេះ បន្ទាប់​ពី រ៉ាប៊ី បង្ហើប​ពី​គម្រោង​បេសកកម្ម​ការងារ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​គ្រោង​ចេញ​នៅ​ខែ​កុម្ភៈ​កន្លង​មក។ មិន​ដឹង​ថា គម្រោង​ទៅ​ទឹក​ដី​សត្វ​កង់ហ្គូរូ​រាំង​ស្ទះ​ដោយ​សារ​អ្វី ប៉ុន្តែ រ៉ាប៊ី ស្រាប់​ទៅ​សហរដ្ឋ​អាមេរិក​ជា​ជំនួស​វិញ។

ឆ្លើយ​ប្រាប់​ពី​ប្រទេស​កូរ៉េ មុន​ដល់​ទឹក​ដី​មហា​អំណាច រ៉ាប៊ី ឲ្យ​ដឹង​ថា នាង​នឹង​ស្នាក់​នៅ​ទី​នោះ​ប្រមាណ​ជិត​១​ខែ។ "ខ្ញុំ​នៅ​ទី​នោះ​ប្រហែល​ជា ៣-៤ សប្ដាហ៍​ទេ​បង...ខ្ញុំ​មក​តាម IKARE ដើម្បី​ចូល​រួម​កម្មវិធី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​នៅ​សារមន្ទីរ​មរតក​ជាតិ​ខ្មែរ ដែល​គេ​បាន​អញ្ជើញ​តារា​ខ្មែរ​យើង​ទៅ​ចូល​រួម ហើយ​ក្នុង​នោះ​មាន​ខ្ញុំ​ដែរ"។

តាម​គម្រោង ម្ចាស់​បទ "មាន់​ស្រែ" នឹង​ចេញ​សម្ដែង Show ដំបូង​របស់​នាង​នៅ​ថ្ងៃ​ទី​សុក្រ​ទី ២៣ មីនា​នេះ ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ទុក​ប្រើ​ប្រាស់​ក្នុង​ការងារ​មនុស្ស​ធម៌ ឬ​លើក​ស្ទួយ​វប្បធម៌​របស់​ជាតិ។ បន្ត​មក នាង​នឹង​ទៅ​ជួប​សម្ដែង​នៅ​ទីក្រុង និង​រដ្ឋ​ផ្សេង​ៗ​ទៀត មុន​ពេល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ដែល​សាមី​ខ្លួន​អះអាង​ថា ការងារ​នៅ​ខាង​ក្នុង​ស្រុក ក៏​កំពុង​មមាញឹក​ដែរ។

“ខ្ញុំ​ឆាប់​ត្រឡប់​មក​វិញ​ទេ គឺ​តែ​៣-៤​សប្ដាហ៍​អី​ហ្នឹង ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ហើយ​បង ព្រោះ​នៅ​ស្រុក​ខ្មែរ មាន Concert ច្រើន ដែល​គេ​បាន​កក់​ខ្ញុំ​ច្រើន​ដែរ...”។

សម្រាប់ រ៉ាប៊ី គឺ​ជា​ដំណើរ​លើក​ទី​១​ទៅ​អាមេរិក ប៉ុន្តែ​មិន​មែន​ជា​លើក​ទី​១​របស់ IKARE ទេ ដែល​បាន​នាំ​យក​តារា​ចម្រៀង​ខ្មែរ​ទៅ​ទី​នោះ។ មាន​បេសកកម្ម​អភិរក្ស​ និង​លើក​កម្ពស់​វប្បធម៌ និង​ប្រជាពលរដ្ឋ​ខ្មែរ កន្លង​មក IKARE ធ្លាប់​បាន​នាំ​យក​លោក យឹង យន ជយលាភី​លេខ​២​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" រដូវ​កាល​ទី​២ និង​ម្ចាស់​ជយលាភី I am Singer Cambodia រដូវ​កាល​ទី​១ គឺ​លោក ដួង វីរៈសិទ្ធ ទៅ​ធ្វើ​បេសកកម្ម​ស្រដៀង​គ្នា​នេះ​បន្តបន្ទាប់​រួច​មក​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម