• 2018-03-16 04:02:50
  • ព័ត៌មាន

មកលេងទឹកដីកំណើតលើកដំបូង គឹម លីហ្សា ពោលពាក្យពិបាកត្រលប់​​ចូល​សិល្បៈ​វិញ

  • 2018-03-16 04:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​អ្នកនាង គឹម លីហ្សា និយាយ​ថា អ្នក​នាង​នៅ​តែ​ស្រលាញ់ និង​ចូល​ចិត្តអាជីព​សិល្បៈ ព្រោះ​អ្វីៗ​ដែល​មាន​សព្វថ្ងៃ គឺ​បាន​មក​ពី​អាជីព​មួយ​នេះ​ឯង។ យ៉ាង​ណា​អ្នក​នាង​បញ្ជាក់​ថា ការ​ឱ្យ​ត្រលប់​មក​សម្ដែង​ស៊ុប​ឡើងវិញ គឺ​ជា​រឿង​មួយមិន​អាច​ទៅ​រួច​នា​ពេល​បច្ចុប្បន្ន។

អ្នកនាង គឹម លីហ្សា បាន​លើក​ឡើង​ដូច្នេះ ខណៈ​អ្នក​នាងបាន​ត្រលប់​មក​លេង​ស្រុក​កំណើត​លើក​ដំបូង បន្ទាប់​ពី​រៀប​អាពាហ៍​ពិពាហ៍ ជា​មួយ​អាណិក​ជន​ខ្មែរ-អូស្ត្រាលី កាល​ពី​ឆ្នាំ២០១៤ កន្លង​ទៅ។ រយៈ​ពេល​ជិត ៤ឆ្នាំ នៃ​ការ​បោះបង់​ចោល​សិល្បៈ ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​អូស្រ្តាលី អតីត​តារា​សម្ដែង​រូប​នេះ មើល​ឃើញ​ពី​ភាព​រីក​ចម្រើន​ខ្លាំង​នៃ​វិស័យ​សិល្បៈ ដែល​ខុស​ប្លែក​ពី​ជំនាន់​អ្នក​នាង​នៅ​ប្រលូក។

គឹម លីហ្សា ស្វាមី និងកូនប្រុស

អតីត​តារា​សម្ដែង​រូប​នេះ បន្ត​ថា ប្រសិន​បើ​មាន​ឱកាស អ្នក​នាង​អាច​នឹង​ត្រលប់​មក​សម្ដែង​ភាពយន្ត​ណា​មួយ ជូន​ទស្សនិកជន​ខ្មែរ។ ក៏​ប៉ុន្តែ​កាលៈទេសៈ​បច្ចុប្បន្នអ្នក​នាង​ពិត​ជា​ដកឃ្លា​មិន​រួច ដោយ​កំពុង​មើល​ថែទាំ​កូន​ប្រុស។ មួយ​វិញ​ទៀត​ស្វាមី​របស់​អ្នក​នាង ចង់​បាន​បុត្រ​មួយ​ថែម​ទៀត​នា​ពេល​ឆាប់ៗ ដែល​ជា​កត្តា​មួយ ធ្វើ​ឱ្យ​អ្នក​នាង​គ្មាន​ពេលសម្រាប់​ការ​វិល​ត្រលប់​មក​កាន់​អាជីព​សិល្បៈ​វិញ។

អ្នកម្តាយកូនមួយរូបនេះ បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយ​ជា​ខ្លាំង នៅ​ពេល​ដឹង​ថា​ទស្សនិកជន​ខ្មែរ ជា​ពិសេស​អ្នក​ដែល​តែង​តែ​គាំទ្រ​អ្នក​នាង នា​ពេល​កន្លង​ទៅ នៅ​តែ​បន្ត​គាំទ្រ និង​ចង់​ឃើញ​ស្នាដៃ​អ្នក​នាង​បន្ត​ទៀត​ក្នុង​វិស័យ​ភាពយន្ត៕

អត្ថបទៈ ចរិយា

មតិយោបល់
អត្ថបទពេញនិយម