• 2018-03-20 03:28:30
  • ព័ត៌មាន

មកដឹងហេតុផល ធ្វើឱ្យរោងភាពយន្ត Major Cineplex by Smart បន្តបើកសាខាថ្មី មិនពឹងលើការវិនិយោគខាងក្រៅ

  • 2018-03-20 03:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះ រោងភាពយន្ត Major Cineplex by Smart បើកដំណើរការរោងភាពយន្តថ្មីដល់ទៅ២កន្លែងផ្សេង​គ្នា ​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​បន្ថែម​របស់​អតិថិក​ជន​ ហើយ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ផលិតករ​ភាព​យន្ត​ខ្នាត​ធំ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​កាន់​តែ​ច្រើន​។

ដោយ​បន្ចុប្បន្ន​ចំនួន​អ្នក​ទៅ​ទស្សនា​ភាព​យន្ត​នៅ​តាម​រោង​ភាព​យន្ត​ទំនើប​កំពុង​តែ​កើន​ឡើង​គួរ​ឱ្យ​គត់​សម្គាល់​ ក្នុង​នោះ​រោង​ភាព​យន្ត Major Cineplex by Smart បើកដំណើរការសាខាទីមួយ លើកដំបូងនៅឆ្នាំ ២០១៤ ក៏​ទទួល​បាន​ភាព​ជោគ​ជ័យ​ជា​រៀងរាល់​ឆ្នាំ។ កត្តា​នៃ​ភាព​ជោគជ័យ និងចេះតែពង្រីកបន្តនេះ លោក សៅ សុខនី នាយក​គ្រប់​គ្រង Major Cineplex by Smart បានប្រាប់ឱ្យដឹងថា ដោយសារ​ការ​ជ្រើស​រើស​ផលិត​ផល​ដ៏​ត្រឹមត្រូវ ដែលឆ្លើយតបនឹងតម្រូវការ ជាពិសេសគុណភាព របស់ Major គឺ ​សេវាកម្មដែលអតិថិជនពេញចិត្ត។

​ក្រៅ​ពី​នោះ​លោក​ សុខនី បញ្ជាក់​ថា Major Cineplex by Smart មាន​ធនធាន​មនុស្ស​ដ៏​មាន​សម្ថភា​ព​យល់​ច្បាស់​ពី​ការ​ងារ​ជា​ក្រុម​ ជាមួយ​ទីតាំង​ដ៏​សម​ប្រកប​ និង​ការ​ដាក់​តម្លៃ​ត្រឹម​ត្រូវ​សម​ល្មម​នឹង​ស្តង់​ដារ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ក្នុង​ខេត្ត​សៀមរាប​។

គួរ​បញ្ជាក់​ផងដែរ Major Cineplex by Smart ជារោងភាពយន្តស្តង់ដារ ដូចសណ្ឋាផ្កាយប្រាំ ប្រជាជន​គ្រប់​ស្រទាប​វណ្ណៈ​អាច​ចូលទស្សនាបានគ្រប់គ្នា ជាមួយ​ការ​ផ្តល់​ជូន​តម្លៃ​ពិសេស​សម្រាប់​សិស្ស​ និស្សិត​មាន​លទ្ធភាព​ចូរលទស្សនា​ភាពយន្ត​កម្សាន្ត​អារម្មណ៍ និង​បាន​រៀន​សូត្រ​ពី​ការ​ទស្សនា​ភាព​យន្ត​កម្សាន្ត​ផងដែរ​។

ទាក់ទងនឹងការបោះទន់ពង្រីកសាខាថ្មីជាបន្តបន្ទាប់ លោក សៅ សុខនី បញ្ជាក់ថា Major Cineplex by Smart ប្រើប្រាស់ចំណូលដែលចំណេញពីសាខាទី ១ នៅផ្សារទំនើប អ៊ីអន ១ និង​ការ​បង្រ្គប់បន្ថែម​ដោយ​ម្ចាស់​ភាព​ហ៊ុន​ដៃគូ គឺ​មិន​មាន​ការ​ទទួល​បាន​វិនិយោគ​ពីខាង​ក្រៅ​បន្ថែ​ម​ទៀត​នេះ​។​ លើសពីនោះទៀត លោក សុខនី ក៏ថ្លៃបញ្ជាក់ពីដំណឹងបើកសាខាធំ ទី ៤ បន្ថែម ជាមួយបច្ចេកវិទ្យា iMax ដែលជាភាពយន្ត អេក្រង់យក្ស ជាមួយបច្ចេកវិទ្យាបំពងសំឡេងងចុងក្រោយបង្អប់របស់រោងភាពយន្តអន្តរជាតិ៕ ​

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម