- 2018-03-20 07:28:00
- ព័ត៌មាន
ហេង នរៈកក្កដា និយាយពីអំពើផ្លូវងងឹត កើតលើម្ដាយមុនទទួលមរណៈភាព(វីដេអូ)
- 2018-03-20 07:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង នរៈកក្កដា និយាយពីអំពើផ្លូវងងឹត កើតលើម្ដាយមុនទទួលមរណៈភាព(វីដេអូ)
ចន្លោះមិនឃើញ
តារាសម្ដែង និងបង្ហាញម៉ូតលោក ហេង នរៈកក្កដា បានជួបទុកដ៏ក្រៀមក្រំ ព្រោះតែម្ដាយរបស់លោកទើបតែទទួលអនិច្ចកម្ម កាលពីថ្ងៃទី ៨ខែ មីនាកន្លងទៅនេះ គឺដោយសាររោគាពាធ ។
បន្ទាប់ពីម្ដាយទទួលមរណភាពរយៈពេលមួយថ្ងៃ តារារូបនេះបានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា "ការស្លាប់របស់ម៉ាក់ខ្ញុំ គឺពាក់ព័ន្ធនឹងផ្លូវងងឹត.! បើមានពេលវេលាខ្ញុំនឹងបកស្រាយ "។
ជួបផ្ទាល់ជាមួយ៣០ដេលី កាលពីម្សិលមិញនៅក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ នៃរោងភាពយន្តMajor Cineplex by Smart លោកក៏បានធ្វើការបកស្រាយចំពោះរឿងនេះថា លោកជឿជាក់ថា ពិតជាមានទាក់ទងនឹងផ្លូវងងឹត ព្រោះនៅពេលដែលម្តាយរបស់លោក ជិតលាកចាកលោក អ្នកស្រីមមីមមើឃើញមានមនុស្សមកយកគាត់ ឈរក្បែរចុងជើងគាត់ ហើយដូចជាមានខ្មោចព្រាយមកអោយគាត់ឃើញ ម្ដងហើយម្ដងទៀត ដល់ទៅ៤ដង ទើបគាត់បិទភ្នែកលារហូតទៅ។
ពេលសម្រាកព្យាបាលនៅប្រទេសវៀតណាម អ្នកស្រីបានប្រើពាក្យសម្ដីអសុរសហៅកូន មី មឹង ថែមទាំងហៅខ្លួនឯងថាជាខ្មោចទៀតផង។ តារាសម្ដែងរូបនេះបានអះអាងថាម្ដាយរបស់លោកជាមនុស្សដែលស្លូតបំផុត មិនធ្លាប់មានបញ្ហាជាមួយអ្នកណានោះទេ។
បញ្ជាក់លម្អិតថា ម្ដាយរបស់លោក ហេង នរៈកក្កដា មានជំងឺ ក្រូសក្នុងប្រម៉ាត់ និងដុំសាច់ដុះនៅជិតថ្លើម ដែលទទួលកាវះកាត់នៅប្រទេសវៀតណាមចំនួន២ដង នឹងសម្រាកព្យាបាលនៅទីនោះរយៈពេលមួយខែ ទទួលមរណៈភាពនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ពោលគឺចំទិវាសិទ្ធនារីអន្តរជាតិ៕