• 2018-05-04 03:50:00
  • ជីវិតតារា

កប់​! Nune និងស្វាមី​ ប្រើជីវិតសាមញ្ញជាមួយអាជីវកម្មថ្មីតាមដងផ្លូវមិនគួរឲ្យជឿ

  • 2018-05-04 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាថៃល្បីចាស់វស្សា Nune Woranuch​ ដែលអ្នកគាំទ្រហៅក្នុងរឿងនាង ឡាំយ៉ង់ ទើបតែធ្វើដំណើរមកចូលរួមការងារសម្ភោធ ហាងកាហ្វេមួយនៅប្រទេសខ្មែរយើង។​ពេលនេះ​ពិតជាមិនគួរឲ្យជឿនៅភាពសាមញ្ញារបស់តារារូបនេះជាមួយស្វាមីក្នុងអាជីវកម្មថ្មីមួយទៀតទើបនឹងបើកឈ្មោះ ហាងគុយទាវទូក នឹងអាហារកម្មង់មួយបែបសាមញ្ញៗ ។

មិនសរសើរមិនបានព្រោះសកម្មភាពក្នុងហាងរបស់នាងនឹងស្វាមីម្នាក់ៗគឺមិនខ្វល់ពីភាពល្បីល្បាញនិងភាពសំបូរហូរហៀររបស់ខ្លួននោះទេគឺគិតត្រឹមតែជាថៅកែហាងធម្មតាដូចអ្នកទូទៅថៅកែប្រុសជាអ្នកធ្វើម្ហូបជូនឯថៅកែស្រីចេញមុខរាក់ទាក់ស្និតស្នាលនឹងភ្ញៀវដែលចូលមកទទួលទាននូវហាងរបស់នាងប៉ុណ្នោះ។

ជាក់ស្តែង អាចនិយាយបានថាទន្ទឺមជាតារាល្បីឈ្មោះដែលអាចទាញចំនូលពីសិល្បៈយ៉ាងច្រើនក្នុងនោះក៏មានមុខរបសចាស់ជាច្រើនដូចជាហាងធំទាំង៧កន្លែងរួចមកហើយមានទាំងផលិផលគ្រឿងសម្អាងម៉ាកឈ្មោះរបស់នាងផ្ទាល់ ហាងអាហារសម្រន់ធំតូច ហាងស្ប៉ា សាលារបាំនិងស្វាមីរបស់នាងក៏ជាកូនរបស់អ្នកជំនួញប្រាក់លាន ស្រាបៀរ SINGHA ធំមួយនៅឯប្រទេសថៃផងដែរ។តែអ្វីដែលពិសេសគឺអ្នកទាំងពីរជាមុនស្សដែលមិនឆ្មើងនិងអ្នកគាំទ្រហើយក៏មិនខ្វល់ពីការគិតមិនល្អចំពោះមហាជនមកលើពួកគេឡើយក្នុងការប្រើជីវិតជាអ្នកសមញ្ញ ៕

មើលទិដ្ឋភាពសាមញ្ញៗក្នុងហាងរបស់តារារូបនេះនិងស្វាមីមើលវីដេអូខាងក្រោម៖

ប្រភព៖ Instagram ប្រែ​សម្រួល៖ សិរីរត្នន៍

រូបភាពយកពីInstagram​ ៖ IG woranuch_piti

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី