• 2018-05-05 03:15:00
  • ព័ត៌មាន

បះ​សក់​ដឹង​តម្លៃ​ អេនជី ទៅ​ក្រេប​ទឹក​ឃ្មុំ​​ ៣ប្រទេស

  • 2018-05-05 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ​កាល​ពី​រាត្រី​ថ្ងៃ​ទី​ ២៧ ខែ​មេសា​​ រួច​មក​ អេនជី និង​ស្វាមី​​​ក៏​មាន​គម្រោង​ចេញ​ទៅ​​ក្រេប​ទឹក​ឃ្មុំ​​ ៣ប្រទេស​​​ទៀត​ផង​ ដោយ​​​ក្នុង​នោះ​ត្រូវ​ចំណាយ​អស់​ជិត​ ២ម៉ឺន​ដុល្លារ​​អាមេរិក​ឯណោះ។

ប្រទេស​ដែល​ អេនជី ត្រៀម​ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ស្វាមី​មាន​ វៀតណាម អូស្ត្រាលី និង​ ជប៉ុន​។ ទាំង​ ៣​ប្រទេស​នេះ​ នាង​​ ត្រូវ​ចំណាយ​ពេល​វេលា​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុង​ការ​ដើរ​ទស្សនា​ ​ ទើប​ការ​ចំណាយ​ក៏​​អស់​ច្រើន​ទៅ​តាម​ហ្នឹង។

អេនជី និយាយ​ថា​៖​" ចាស់​! បង​ក្នុង​ចំណោម​ទាំង​៣​ប្រទេស​ហ្នឹង​ ខ្ញុំ​ និង​ស្វាមី​ទៅ​​ដើរ​កម្សាន្ត​មុន​គេ​គឺ​ វៀតណាម ហើយ​ខ្ទង់​ចំណាយ​ប្រហែល​ ៣ ទៅ​ ៤ពាន់​​អី​ហ្នឹង​ឯង​បង​។ ដំណើរ​កម្សាន្ត​ទី​២ គឺ​ពួក​​យើង​ទៅ​ប្រទេស​អូស្ត្រាលី ហើយ​ពួក​ខ្ញុំ​ត្រូវ​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ​​គិត​ទាំង​ពីរ​នាក់​ណា​បង​"។

ចំណែក​ឯ​ប្រទេស​ជប៉ុន​វិញ​ អេនជី នៅ​មិន​ទាន់​អាច​កំណត់​​ថា​ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​ខ្លួន​មិន​ទាន់​បាន​សួរ​ទៅ​ក្រុម​ហ៊ុន​ឲ្យ​បាន​ច្បាស់​​អំពី​តម្លៃ៕

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម