• 2018-05-07 02:47:30
  • ជីវិតតារា

ស្ងាត់​ៗ​ អែត វីន ​​យក​បាន​មុខ​មាត់​ឲ្យ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​

  • 2018-05-07 02:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​មោទនភាព​បំផុត​​​ដែល​កំលោះ​សង្ហា អែត វីន តំណាង​ឲ្យ​កម្ពុជា​​​ទៅ​​ទទួល​ពាន​នៅ​ប្រទេស​កូរ៉េ​​ ក្នុង​កម្មវិធី​ Asia Model Star Award 2018 ម្សិលមិញ​នេះ។

អ៊ែត វីន ថា​ លោក​ពិត​ជា​មាន​មោទនភាព​ចំពោះ​​ខ្លាំង​ណាស់​ ដែល​មាន​ឱកាស​មក​ទទួល​ពាន​ជា​លក្ខណៈ​អន្តរជាតិ​ជូន​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​​​ខ្លួន​គ្មាន​អ្វី​ក្រៅ​ពី​លើក​ ម្រាម​ដៃ​ដប់​ អរគុណ​​ដល់​ Korea Model Association ​​សម្រាប់​ការ​​​ផ្ដល់​កិត្តិយស​ឲ្យ​លោក មាន​វត្តមាន​ក្នុង​កម្មវិធី​ Asia Model Star Award 2018 នេះ។

ក្រៅ​ពី​កំលោះ​សង្ហា​ អែត វីន តំណាង​ឲ្យ​កម្ពុជា​ទៅ​ទទួល​ពាន នៅ​ប្រទេស​កូរ៉េ​ ក្នុង​កម្មវិធី​ Asia Model Star Award 2018 ក៏​មាន​កំលោះ​សង្ហា​មក​ពី​ ១៣ទ្រេស​ផ្សេង​ទៀត​​មាន​​ដូច​ជា ម៉ាឡេស៊ី សាំងហ្គាពួរ ឥណ្ឌូណេស៊ី ឥណ្ឌា ថៃ​ បង់ក្លាដេស​ មីយ៉ាន់ម៉ា ​ចិន​ វៀតណាម ហ្វីលីពីន ម៉ុង​គូលី​ និង ប៉ាគីស្ថាន។

ជា​មួយ​អារម្មណ៍​សប្បាយ​រីករាយ​តួ​ឯក​ប្រុស​ក្នុង​រឿង​"មនុស្ស​ឆ្កួត​" រៀប​រាប់​ថា៖​" ចំពោះ​បេក្ខជន​ទាំង​ ១៣ ប្រទេស​ហ្នឹង​គឺ​យើង​ទៅ​ទទួល​ពាន​តំណាង​ឲ្យ​ប្រទេស​នីមួយ​ៗ​តែ​ម្ដង អត់​មាន​ធ្វើ​ការ​ប្រកួត​អី​ទេ គ្រប់​ប្រទេស​ដែល​មក​ចូល​រួម​សុទ្ធ​តែ ទទួល​បាន​ពាន​ទាំង​អស់ ព្រោះ​មុន​ពួក​គាត់​មក​​ទទួល​ពាន​ហ្នឹង​ គឺ​តាម​ប្រទេស​នីមួយ​ៗ​គេ​ធ្វើ​ការ​ជ្រើស​រើស​រួច​ជា​ស្រេច ទើប​បញ្ជូន​មក​ទទួល​ពាន​"៕​​​​​

​​ ​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់