• 2018-05-08 07:36:48
  • ជីវិតតារា

កូន​ស្រី​​វីរៈ​សិល្បករ​ ឌី​ សា​វ៉េត ធ្វើ​ខួប​កំណើត​លើក​ទី​១ ជូន​អ្នកម្ដាយ​ទាំង​អួល​ដើម​ក

  • 2018-05-08 07:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កូន​ស្រី​ពៅ​របស់​សិល្បករ​ជើង​ចាស់ កញ្ញា ខឹម ឌី​ហ្ស៊ូ​លី និយាយ​បណ្ដើរ​អួល​ដើម​ករ​បណ្ដើរ​ពេល​ជូន​ពរ​ម្ដាយ​របស់​ខ្លួន​កាល​ពី​យប់​មិញ​ ដោយសារ​ជា​លើក​ទី​មួយ​សម្រាប់​កញ្ញា​រៀប​ចំ​កម្ម​វិ​ធី​​ខួប​លក្ខណៈ​ធំ​ដុំ​ឲ្យ​ម្ដាយ​ក្នុង​វ័យ​៧៤​ឆ្នាំ។​

​ខួប​កំណើត​មាន​​លក្ខណៈ​ភ្ញាក់​ផ្អើល​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​មាន​អ្នក​ចូល​រួម​ប្រមាណ​១០០​នាក់ កញ្ញា ហ្ស៊ូ​លី​ ឲ្យ​ដឹង​ថា​អ្នក​ស្រី​ ឌី​សា​វេត​ទើប​ដឹង​ថា​មាន​កម្ម​វិធី​នេះ​​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ព្រោះ​បើ​កញ្ញា​ប្រាប់​​ម្ដាយ​មុន​រយៈ​ពេល​យូរ ​ច្បាស់​ជា​អ្នក​ស្រី​ប្រកែក​មិន​ខាន ​ដោយសារ​អ្នក​ស្រី​មិន​ចូលចិត្ត​ការ​រៀបចំ​កម្ម​វិធី​ធំ​ដុំ​នោះ​ទេ។

ហ្ស៊ូ​លី​បន្ត​ថា៖ "ខ្ញុំ​បាន​សរសេរ​សំបុត្រ​អញ្ជើញ​ឲ្យ​គាត់​ ហើយ​ប្រាប់​ម៉ាក់​ថា​នេះ ជា​កា​ដូរ​ឆ្នាំ​ថ្មី។ ពេល​​គាត់​បើក​មើល​ គាត់​ភាំង​មួយ​សន្ទុះ ហើយ​គាត់​សួរ​ខ្ញុំ​ថា​អី​ហ្នឹង? ហើយ​ខ្ញុំ​ថា បើ​ម៉ាក់​ចង់​ដឹង​ ស្អែក​ម៉ាក់​រៀបចំ​ខ្លួន​មក​តាម​ពេលវេលា​ហ្នឹង ម៉ាក់​នឹង​ដឹង"។ ​ រី​ឯ​អ្នក​ស្រី​ឌី​ សា​វេត​វិញ​​សប្បាយ​រីក​រាយ​ណាស់​ពេល​ដឹង​ថា​កូន​ស្រី​មាន​ភាព​កតញ្ញូ​ រៀបចំ​ពិធី​នេះ​ឡើង​។

កូន​ស្រី​ពៅ​ក្នុង​ចំណោម​កូន​បី​នាក់​របស់​សិល្បករ​ល្បី​ជំនាន់​ទសវត្ស​៦០​ប្រាប់​ថា ​ពិ​ធី​ខួប​កំណើត​នេះ​ធ្វើ​ឡើង​ជា​ការ​ដឹង​គុណ​ដល់​អ្នក​ម្ដាយ​​ដែល​បាន​ចិញ្ចឹម​បីបាច់​តាំង​ពី​តូច ហើយ​កញ្ញា​ក៏​បាន​ជូន​ពរ​អ្នក​ស្រី​ឌី សា​វេត ជួប​ប្រទះ​តែ​សេចក្ដី​សុខ និង​សុខភាព​ល្អ​ផង​ដែរ៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់