• 2018-05-08 09:27:30
  • ជីវិតតារា

កែវ ស្រីនាង មិនបោះ​បង់​អាជីព​សម្តែង ទោះ​មាន​ជំងឺ​ប្រចាំ​កាយ

  • 2018-05-08 09:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ​តារា​សម្ដែង​ល្បី​ឈ្មោះ​អ្នក​នាង កែវ ស្រីនាង តែង​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា មាន​ជំងឺ​ប្រចាំ​កាយ​ គឺ ឈាម​ស ស៊ី ឈាម​ក្រហម ដែល​ជា​ជំងឺ​មួយ​មិន​អាច​ព្យាបាល​ជា ដោយ​ត្រូវ​ប្រើ​ថ្នាំ​ជា​ប្រចាំ។ យ៉ាង​ណា​ក៏​ដោយ​ជំងឺ​នេះ មិន​មែន​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​អ្នក​នាង ត្រូវ​ផ្អាក​ពី​សិល្បៈ​នោះ​ទេ បើ​ទោះ​ជា​នាង​មាន​អ្វីៗ​ស្ទើរ​គ្រប់​សព្វ​ក្នុង​ដៃ​ក៏​ដោយ។

កែវ ស្រីនាង ថ្ងៃ​មក​ក្រុង​ពាលី​រឿង​ថ្មី​ឲ្យ​មហា​ហង្ស​ ទាំង​ទឹក​មុខ​ស្លេក​ស្លាំង​

អ្នក​នាង កែវ ស្រីនាង បាន​លើក​ឡើង​ថា នាង​ចង់​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ និង​ពេញ​ចិត្ត តួ​យ៉ាង ដូច​ជា​បន្ត​លើ​វិថី​សិល្បៈ​នេះ​ស្រាប់ គឺ​អ្នក​នាង​មិន​ផ្ដោត​លើ​លុយ​ជា​សំខាន់​ឡើយ។ អ្វី​ដែល​អ្នក​នាង​ចង់​ផ្ដោត​ខ្លាំង គឺ​កេរ្តិ៍​ឈ្មោះ និង​ការ​ពេញ​ចិត្ត​ចង់​ធ្វើ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ពី​នរណា​ម្នាក់។ ដោយសារ​ហេតុ​ផល​នេះ ទើប​ស្វាមី​អ្នក​នាង​ដែល​ជា​អ្នក​ជំនួញ​ជន​ជាតិ​អង់គ្លេស មិន​ដែល​ហាម​ឃាត់​អ្នក​នាង ពី​ការ​ប្រឡូក​លើ​វិថី​សិល្បៈ​ឡើយ បើ​ទោះ​ជា​ដឹង​ថា​ការងារ​នេះ ហាក់​មិន​សូវ​ជា​ទទួល​ផល​ច្រើន​ក្ដី។

កែវ ស្រីនាង និង ទឹម រដ្ឋា សម្តែងក្នុងឈុតមួយនៃបទចម្រៀង

ថ្មីៗ​អ្នក​នាង​ទើប​ទទួល​កុង​ត្រា​ថត​រឿង​ភាគ​ថ្មី​ឱ្យ​ស្ថានីយ​ទូរទស្សន៍ PNN គឺ​រឿង ”កាំបិត​មុខ​ពីរ” ត្រូវ​ចាប់​ដៃ​​គូ​គ្នា​ជា​ថ្មី​ជាមួយ​លោក អូន ឧស្សហ៍ ក្នុង​ឆ្នាំ​២០១៨​នេះ។

អ្នកនាង កែវ ស្រីនាង បន្ត​ថា ស្នាដៃ​ដំបូង​ក្នុង​ឆ្នាំ ២០១៨ គឺ​ជា​ស្នាដៃ​ថ្មី​មួយ និង​ប្លែក​សម្រាប់​ខ្លួន បន្ទាប់​ពី​ខក​ខាន​មួយ​រយៈ ព្រោះ​សុខភាព​មិន​សូវ​អំណោយ​ផល។ អ្នកនាង ជឿ​ជាក់​ថា​ខ្លួន​ពិត​ជា​ធ្វើ​បាន​ល្អ​ក្នុង​ស្នាដៃ​ថ្មី ហើយ​ផលិតករ នឹង​មាន​ការ​យោគយល់​ខ្លះ​ចំពោះ​ការ​សម្ដែង។ ខ្សែ​ភាពយន្ត​រឿង”កាំបិត​មុខ​ពីរ” គឺ​ជា​ស្នាដៃ​ដំបូង​ក្នុង​ឆ្នាំ ២០១៨ របស់​អ្នក​នាង កែវ ស្រីនាង និង​ជា​ស្នាដៃ​ទី៣ ដែល​អ្នក​នាង​ចាប់​ដៃ​គូ​សម្ដែង​ជា​តួ​ឯក​ជាមួយ​លោក អូន ឧស្សាហ៍ បន្ទាប់​ពី​រឿង”វិញ្ញាណ​ស្នេហ៍​អាថ៌​កំបាំង” និង​រឿង ”ក្រមុំ​សៅកែ”៕

អត្ថបទៈ ចរិយា

មតិយោបល់
អត្ថបទពេញនិយម