• 2018-05-09 02:40:00
  • ជីវិតតារា

Taylor Swift ប្រកាស​បញ្ចប់​ជម្លោះ​ជាមួយ Katy Perry ដោយ​បង្ហោះ​រួប​មួយ​សន្លឹក

  • 2018-05-09 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ទៅ Taylor Swift និង Katy Perry ដូច​ជា​លែង​ឈ្លោះ​គ្នា​ហើយ ដោយ​ក្នុង​រាត្រី​ដំបូង​នៃ​ការ​ប្រគំតន្ត្រី​ទេសចរណ៍ "Reputation Tour” របស់​ Taylor Swift, Katy បាន​ប្រគល់​កាដូ​មួយ​ជូន​ Taylor ក្នុង​អត្ថន័យ​ដើម្បី​លះបង់​នូវ​ជម្លោះ​របស់​អ្នក​ទាំង​ពីរ​ដែល​មាន​តាំង​ពី​ឆ្នាំ ២០១៣ កន្លង​មក។

ម្ចាស់​បទ​ "End Game” បាន​បង្ហោះ​វីដេអូ​មួយ​នៅ Instagram Story ដោយ​សរសេរ​ថា "Thank You Katy” ជាមួយ​និង​កាដូ​ស្លឹក​អូលីវ​និង​កាត​អបអរ​មួយ​ស្លឹក​តូច​ជាមួយ​ពាក្យ​ដែល​យើង​អាច​សង្កេត​ឃើញ​សរសេរ​ថា "Hello Old Friend”។

បើ​សិន​ជា​សង្កេត​មើល​ឲ្យ​កាន់​តែ​ច្បាស់​ គេ​ឃើញ​ Katy និយាយ​រៀប​រាប់​អំពី​រឿង​អតីត​កាល​និង​ចង់​ជម្រះ​ចោល​នូវ Bad Blood ទាំង​អស់​រវាង​អ្នក​ទាំង​ពីរ។ ចំណែក​ឯ​ស្លឹក​ឈើ​អូលីវ​នេះ​វិញ គឺ​សំដៅ​ទៅ​លើ​និមិត្ត​រូប​នៃ​សន្តិភាព។

នេះ​ដោយ​សារ​តែ​មាន​រូប​ភាព​នៅ​លើ​បណ្ដាញ​សង្គម Tumblr មួយ​បញ្ជាក់​ពី​អត្ថន័យ​នៃ​ស្លឹក​ឈើ​អូលីវ​នេះ។ ដូច្នេះ​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​រងចាំ​មើល​ទៅ​ថ្ងៃ​អនាគត​ តើ​ពួក​គេ​នឹង​ដឹក​ដៃ​ចូលរួម​កម្មវិធី​ធំៗ​ជាមួយ​គ្នា​ដូច​មុន​ឬ​យ៉ាង​ណា?

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម