• 2018-05-10 09:17:44
  • ព័ត៌មាន

សាន់​ដេ បកស្រាយ រឿង ​អ៊ីវ៉ា ចូល​ថោន

  • 2018-05-10 09:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លេចធ្លាយរូប​ថត​របស់​តារា​ចម្រៀង​ អ៊ី​វ៉ា មាន​វត្ត​មាន​ចូល​រួម​ពិធី​មង្គលការ​កូន​ស្រី​ថៅ​កែ​ផលិត​កម្ម​ថោន​កាល​ពី​ម្សិល​មិញ ពេល​នេះ​លោក ឡាយ​ សុខ​ចំរើន​ ម្ចាស់​ផលិត​កម្ម​សាន់​ដេ​បាន​ចេញ​មក​អះ​អាង​ថា​ កញ្ញា​អ៊ី​វ៉ា​​មិនបាន​ទៅថោននោះ​ទេ ។ អ៊ីវ៉ានៅ​តែ​ជា​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ខ្លួន​ដដែរ​ ហើយ​ការ​ចូល​រួម​នោះ​គ្រាន់​ជា​ការ​រាប់​អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា តាម​ពិត​ក្នុង​ថ្ងៃ​មង្គលការ​នោះ​មាន​តារា​ជាច្រើន​ក្រៅ​ពី​ថោន​ចូល​រួម​ដែរ​ មិន​មែន​មាន​តែ​កញ្ញា អ៊ី​វ៉ា​ម្នាក់​ប៉ុណ្ណោះ​ទេ ​ហើយ​សូម្បី​តែ​លោក​ខ្លួន​ឯង​ផ្ទាល់​ក៏​ចូល​រួម​ផង​ដែរ​។

លោក​ថា៖ "ធម្មតា​ពេល​ការ​គេ​ហៅ​ ដូច្នេះ​ត្រូវ​ទៅ​ហើយ​ព្រោះ​ជា​ការ​រាប់​អាន​គ្នា ហើយ​អ៊ី​វ៉ា​សុទ្ធ​តែ​មាន​​មិត្តភ័ក្ដិ​រួម​​​អាជីព​​នៅ​ទីនោះ​ច្រើន​ដែរ"។​​

ចំពោះ​កុង​ត្រា​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺនៅសាន់ដេយ៉ាងណានោះ លោក​សុំ​មិន​បក​ស្រាយ​នោះ​ទេ ។ លោក​ថា សាន់​ដេរ​នៅ​តែ​បន្ត​ផលិត​បទ​ចម្រៀង​ជូន​អ៊ី​វ៉ា​ជានិច្ច៕​

រូប​ភាព៖ Facebook សុគន្ធថេរ៉ាយុ

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី