• 2018-05-18 09:40:00
  • ជីវិតតារា

The Weeknd រំសាយ​ការ​បញ្ចេញ​អាល់ប៊ុម​ថ្មី​ក្រោយ​បែក Selena Gomez

  • 2018-05-18 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ The Weeknd សម្រេច​ចិត្ត​រំសាយ​ការ​បញ្ចេញ​អាល់ប៊ុម​ថ្មី​ទាំង​ស្រុង​ ក្រោយ​បែក​បាក់​ជាមួយ​អតីត​មិត្ត​ស្រី Selena Gomez កាល​ពី​ឆ្នាំ​មុន ហើយ​ក៏​បញ្ចេញ​អាល់ប៊ុម​ខ្នាត​ខ្លី​ "My Dear Melancholy” ជំនួស​វិញ។

តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ​រូប​នេះ​បាន​បញ្ចេញ​ "My Dear Melancholy” ក្នុង​រយៈ​ពេល​៥​ខែ ក្រោយ​ពួក​គេ​បែក​គ្នា ដោយ​លោក​បាន​បញ្ជាក់​ថា​តាម​ពិត​ លោក​មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង​បែប​សប្បាយ​ៗ (Upbeat” ជា​ជាង​បទ​ចម្រៀង​កម្សត់​ ក៏​ប៉ុន្តែ​បទ​ចម្រៀង​ទាំង​នោះ​ត្រូវ​បាន​បោះ​បង់​ចោល​ មិន​បញ្ចេញ​ទៅ​វិញ។

ម្ចាស់​បទ​ "Call Out My Name” បាន​និយាយ​ថា​តាម​ពិត​ លោក​បាន​សរសេរ​បទ​ចម្រៀង​សម្រាប់​បញ្ចេញ​មួយ​អាល់ប៊ុម​រួច​ទៅ​ហើយ​ ដោយ​ទាំង​នោះ​ជា​បទ​ចម្រៀង​ធម្មតា​មិន​មែន​កម្សត់​នោះ​ទេ ដោយ​សារ​តែ​ពេល​នោះ​ជា​ពេល​វេលា​ផ្សេង​មួយ​ក្នុង​ជីវិត​របស់​លោក។

The Weeknd ឈ្មោះ​ពិត Abel Tesfaye បាន​បញ្ជាក់​ទៀត​ថា​ ទោះ​បី​ជា​អ្នក​គាំទ្រ​ចង់​ស្ដាប់​បទ​ចម្រៀង​ទាំង​នោះ​យ៉ាង​ណា​ក៏​ដោយ លោក​សម្រេច​ចិត្ត​ថា​នឹង​មិន​បញ្ចេញ​បទ​ទាំង​នោះ​ជា​ដាច់​ខាត។ នេះ​ដោយ​សារ​តែ​បទ​ទាំង​នោះ​ ប្រមូល​ផ្ដុំ​នៅ​បទ​ចម្រៀង​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ ហើយ​លោក​មិន​ចង់​រំឭក​ពី​វា​ឡើង​វិញ៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់