• 2018-05-20 03:42:27
  • ព័ត៌មាន

ផ្អែមល្ហែម​ណាស់! Brandon Flynn ផ្ញើ​សារ​ជូន​ពរ​ថ្ងៃ​ខួប​កំណើត Sam Smith

  • 2018-05-20 03:42:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍ តារា​សម្ដែង Brandon Flynn ដែល​ត្រូវ​ជា​មិត្ត​ប្រុស​របស់​តារា​ចម្រៀង Sam Smith បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​អម​ជាមួយ​​សារ​ជូន​ពរ​​លើ​គណនី​ Instagram របស់​លោក ដើម្បី​ផ្ញើ​ជូន​ដល់​គូ​សង្សារ​របស់​លោក ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់​ ២៦ ឆ្នាំ។

រូប​ដែល​បាន​បង្ហោះ​នោះ​ដែរ ជា​រូប​របស់​តារា​ចម្រៀង Sam Smith អង្គុយ​ញញឹម​នៅ​លើ​អគារ​មួយ ដោយ​​បាន​រៀបរាប់​សារ​ដ៏​វែង​អន្លាយ​ថា៖

“គាត់​នៅ​តំបន់​ផ្សេង ហើយ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​គាត់! គាត់​ទើប​តែ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​អឺរ៉ុប ហើយ​នៅ​វ័យ ២៦ ឆ្នាំ​នេះ គាត់​បាន​បំពេញ​កិច្ចការ​បាន​ច្រើន​ណាស់។ គាត់​ជា​ទេព​ធីតា! គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ខ្លាំង ហើយ​ខ្ញុំ​សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​ទៅ ហើយ​ចែក​រំលែក​ការ​ស្រឡាញ់​ក្នុង​ថ្ងៃ​ខួប​មួយ​នេះ។ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ពេល​វ័យ​របស់​យើង​កាន់​តែ​ចាស់​ទៅ​នោះ ប៉ុន្តែ​គាត់​ធ្វើ​វា​បាន​ជាមួយ​នឹង​ការ​អនុគ្រោះ"។

ចុង​បញ្ចប់​នៃ​សារ​មួយ​នេះ តួអង្គ​ប្រុស​ក្នុង​រឿង”13 Reasons Why” បាន​បន្ថែម​ទៀត​ថា៖ "អរគុណ​សម្រាប់​អ្វី​ៗ​គ្រប់​យ៉ាង Sameul! រីករាយ​ថ្ងៃ​ខួប​កំណើត​គម្រប់ ២៦ ឆ្នាំ។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ថ្មី​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ជីវិត​លោក!”។

គួរ​បញ្ជាក់​ដែរ​ថា ទំនាក់ទំនង​គូ​ស្នេហ៍​តារា​ទាំង​២​រូប​នេះ គឺ​កាន់​តែ​ផ្អែមល្ហែម​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បើ​ទោះ​បី​ជា​ពួក​គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ ក៏​ពួក​គេ​មិន​ដែល​បិទបាំង​ពី​ទំនាក់ទំនង​នោះ​ឡើយ គឺ​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង​ពី​ស្នេហ៍​ពិត​របស់​ពួក​គេ​ថែម​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់