• 2018-05-20 09:45:35
  • ព័ត៌មាន

សមរម្យមែន! លោក យឹង យន និង ដួង វីរៈសិទ្ធ ទៅ​ជួយ​សហគមន៍​មួយ​

  • 2018-05-20 09:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​កំពង់ស្ពឺ ក្នុង​សហគមន៍ សាលា​ដូង ដែល​បង្កើត​ដោយ​យុវជន​ម្នាក់ ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​រស់​នៅ​ទីនោះ​មាន​ឱកាស​បាន​រៀន​សូត្រ​ ហើយ​ថ្ងៃអាទិត្យនេះ​លោក យឹង យន និង ដួង វីរៈសិទ្ធ និង​សិស្ស​និស្សិត​មក​ពី​ច្រើន​មហាវិទ្យាល័យ ឆ្លៀត​ពេល​ទំនេរ​ទៅ​ជួយ​កសាង​សាលា​ដូង​បន្ថែម​។

រូបភាពក្រុមស្ម័គ្រចិត្ត នៅសាលាដូង

លោក យឹង យន ប្រាប់​ថា នៅ​ទី​នោះ​ជា​សហគមន៍​ដាច់​ស្រយាល និង​មិន​ទាន់​មានសាលាបង្រៀនសម្រាប់ក្មេងមកពី ១០០ គ្រួសារជាងនៅលើភ្នំគិរីរម្យនេះ ដូចនេះទើបរូបលោក ក៏ដូចជា តារាចម្រៀង ដួង វិរៈសិទ្ធ និងក្រុមយុវជនស្ម័គ្រចិត្តចុះមកជួយកសាង និងជួសជុលសាដាដូងនេះ និងនាំជូនអំណោយសប្បរសធម៌សម្រាប់ចែកជូនដល់កុមារដែលកំពុង​រៀនសូត្រនៅសាលាដូង៕

ខាងក្រោមនេះជារូបភាពសកម្មភាពផ្តល់ដោយ លោក យឹង យន៖

អត្ថបទ៖ Sunny

មតិយោបល់