
- 2018-05-21 02:03:47
- ព័ត៌មាន
ទើបប្រកាសលែងលះថ្មីៗ ម៉ៅ ស៊ីណាត មិនដាច់ចិត្តពេលឃើញប្ដីគ្រោះថ្នាក់ចរាចរណ៍
- 2018-05-21 02:03:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបប្រកាសលែងលះថ្មីៗ ម៉ៅ ស៊ីណាត មិនដាច់ចិត្តពេលឃើញប្ដីគ្រោះថ្នាក់ចរាចរណ៍
ចន្លោះមិនឃើញ
តារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត ដែលទើបតែប្រកាសលែងស្វាមីកាលពីពេលថ្មីៗនេះ នៅមិនទាន់ដាច់ចិត្តពីស្វាមីរបស់ខ្លួនឡើយ ដោយគ្រាន់តែដឹងថាស្វាមីជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាម អ្នកនាងលែងគិតរឿងឈឺចាប់ពីមុនទៀតឡើយ ដោយរត់ទៅមើលស្វាមីភ្លាមៗ។
នៅយប់មិញនេះ លោក វិសាល ដែលត្រូវគេស្គាល់ថា ជាស្វាមីរបស់តារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុច អូឌឺម ផ្លូវជាតិលេខ៤ គ្រាដែលលោកបានចេញពីកន្លែងធ្វើការរបស់លោកនៅក្បែរនោះ។
តាមការឲ្យដឹងពីលោក គន់ រៀមរនណៈ ដែលជាតារាចម្រៀងរួមអាជីព ទៅសួរសុខទុក្ខបានឲ្យដឹងថា ស្វាមីរបស់អ្នកនាង ម៉ៅ ស៊ីណាត បានជិះម៉ូតូក្នុងបំណងមករក អ្នកនាងម៉ៅ ស៊ីណាត ទាំងយប់ពីកន្លែងធ្វើការរបស់លោក ដោយគ្រានោះ អ្នកនាងបានឃាត់ថា កុំឲ្យមកត្បិតអីយប់ជ្រៅហើយ ប៉ុន្តែលោកនៅតែចង់មក។ មួយសន្ទុះក្រោយមក ស្វាមីរូបនោះបានទូរស័ព្ទមកម្ដងទៀតថា ជួបគ្រោះថ្នាក់ចរាចរណ៍ ។
បន្ទាប់ពីទទួលបានដំណឹងភ្លាមអ្នកនាង ម៉ៅ ស៊ីណាត រួមជាមួយមិត្តភ័ក្ដិ ដែលជាអ្នកសិល្បៈដូចគ្នា៣ទៅ៤នាក់ បានទៅដល់កន្លែងកើតហេតុ ហើយក៏បានដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
តាមការបញ្ជាក់ពីលោក គន់ រៀមរនណៈ ស្វាមីរបស់អ្នកនាង ម៉ៅ ស៊ីណាត រងបួសចិញ្ចើមធ្ងន់ធ្ងរ ដោយប៉ះនឹងម៉ូតូកក់។
គិតមកដល់ម៉ោងនេះ នៅមិនទាន់ដឹងស្ថានភាពសុខភាពរបស់លោក វិសាល យ៉ាងណានៅឡើយទេ អ្នកនាង ម៉ៅ ស៊ីណាត បានប្រាប់ Sabay យ៉ាងខ្លីថា ពេលនេះអ្នកនាងនៅក្នុងមន្ទីរពេទ្យកំពុងតែចាំមើលថែស្វាមី ហើយគ្រូពេទ្យមិនទាន់បានប្រាប់ពីស្ថានភាពសុខភាពនៅឡើយទេ។
អ្នកនាង ម៉ៅ ស៊ីណាត និង លោក វិសាល ជាមន្ត្រីយោធាពាក់សក្តិ៥ ទើបតែប្រកាសលែងលះគ្នា កាលពីប៉ុន្មានថ្ងៃនេះ បន្ទាប់ពីរបស់នៅជាមួយគ្នាដោយមិនបានរៀបការជាច្រើនឆ្នាំមកដោយទទួលបានកូនស្រីវ័យជា១ឆ្នាំម្នាក់ជាចំណងដៃ។ ការលែងលះនោះ ភាគីខាងស្រី បានដាក់បន្ទុកថា ស្វាមីលូចទៅមានស្រីទ្រាំការឈឺចាប់ចំពោះមុខមិនបាន។ បែបនេះក្ដី នៅពេលស្វាមីជួបទុក្ខ ហើយអ្នកនាងទៅមើលថែ មិនដឹងពួកគេអាចផ្សះផ្សាគ្នាដូចដើមវិញឬយ៉ាងណានោះឡើយ៕