• 2018-05-22 00:25:00
  • ជីវិតតារា

មក​ដឹង​ តារា៥​ដួង​ ​ធ្លាប់​ឆ្អែតចិត្តព្រោះរង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ពេក

  • 2018-05-22 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​ក្រោយ​ភាព​សើច​សប្បាយ​ រាំ​ច្រៀង​ ក្នុង​ជីវិត​យ៉ាង​ហ៊ឺ​ហា តារា​៥​ដួង​បាន​ទម្លាយ​ការ​ឈឺ​ចាប់​របស់​ខ្លួន​ក្នុង​អាជីព​សិល្បៈ​ថា​រង​សម្ពាធ​យ៉ាង​ខ្លាំង​។ តារា​មួយ​ចំនួន​ក៏​បន្ត​តស៊ូ​មិន​ចុះ​ចាញ់​ ហើយ​តារា​មួយ​ចំនួន​ឆ្អែត​ចិត្ត​មិន​អាច​ទ្រ​ទ្រាំ​បាន​តទៅទៀត ក៏​សម្រេច​ដើរ​ចេញ​ពីសិល្បៈ។​ ​ក្នុង​នោះ​ Sabay សូម​លើក​យក​តារា​៥ដួង​ ដូច​ខាង​ក្រោម៖

១. ប៊ុត សីហា

ក្រោយ​រង​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ថ្នាំញៀន ​ជីវិត​អតីត​ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​១​ប្រៀប​ដូច​ពពក​ខ្មៅ​ ធ្វើ​ឲ្យ​​លោក​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​។ ​រឿង​រ៉ាវ​អាក្រក់​ៗ​ជា​ច្រើន​បាន​ចាក់​ស្រោច​មក​លើ​តារា​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ រហូត​​ប៊ុត សីហា សម្រេច​ចាក​ចេញ​ពី​សិល្បៈ។បន្ថែម​ពី​នេះ​ម្ចាស់​បទ​ "កូន​ខុស​ហើយ​ម៉ែ" ​​​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ទាំង​ក្នុង​​ និង​ក្រៅ​សិល្បៈ​ឲ្យ​ឈប់​​ស្អប់​ ហើយ​តិះដៀល​មក​លើ​រូប​លោក​តទៅទៀត​ ព្រោះ​លោក​ទទួល​រង​ភាព​អាម៉ាស់​គ្រប់​គ្រាន់​ហើយ។

២. ស៊ូ ស៊ី​រីកា

តារា​ចម្រៀង​រូប​នេះ​សម្រេច​ចាក​ចេញ​ពី​សិល្បៈ បន្ទាប់​ពី​ទម្លាយ​ថា អាជីព​មួយ​នេះ​គួរ​ឲ្យ​ខ្លាច​និង​តស៊ូ​គ្មាន​បាន​ប្រយោជន៍​តទៅ​ទៀត​។ ម្ចាស់​បទ "​ស្រលាញ់​បង​លើស​ហើយ"​ ក៏​រង​សម្ពាធ​ផ្លូវ​ចិត្ត​ផង​ដែរ​ នៅ​ពេល​ខ្លួន​បាន​ខំ​ប្រឹង​តស៊ូ​លើ​វិស័យ​សិល្បៈ​យ៉ាង​ខ្លាំង​ ​បែរ​ជា​ទទួល​បាន​តែ​ការ​ឈឺ​ចាប់​និង​ការ​មិន​ផ្ដល់​តម្លៃ។​

៣. ម៉ៅ ហា​ជី

អំឡុង​ពេល​មាន​ភាព​រកាំ​រកូស​រឿង​កុង​ត្រា​រវាង​ផលិត​កម្ម​ហង្ស​មាស តារា​ចម្រៀង​​រូប​នេះ​​រង​ព័ត៌មាន​មិន​ល្អ​ជា​ច្រើន​ រហូត​ខ្លួន​ធ្លាប់​ទម្លាយ​ថា ​រង​សម្ពាធ​ផ្លូវ​ចិត្ត​​ស្ទើរតែ​ដើរ​ចេញ​ពី​សិល្បៈ​។ ទោះ​យ៉ាងណា ក្រោយ​រឿង​រ៉ាង​កុ​ងត្រា​នោះ​ចប់ អតីត​បេក្ខភាព Cambodian Idol រដូវ​កាល​ទី១​ មិន​ចុះ​ចាញ់​នោះ​ទេ ដោយ​បាន​បន្ត​អាជីព​របស់​ខ្លួន​ ព្រម​ទាំង​ចុះ​កុង​ត្រា​ជា​តារា​ចម្រៀង​ពេញ​សិទ្ធ​នៅ​ថោន​ទៀត​ផង។

៤. ហា សី​ហា​​​

ថ្មីៗ​នេះ​អ្នក​គាំ​ទ្រ​បាន​ភ្ញាក់​ផ្អើល​នឹង​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ផលិត​កម្ម M ​របស់​តារា​ចម្រៀង​ ហា សីហា។ អំឡុង​៣​ឆ្នាំ​មក​នេះ​ ម្ចាស់​បទ "​អូន​អ្ហើយ​នៅ​ទី​ណា​" ទម្លាយ​មក​កាន់​ Sabay ថា​ ព្រោះ​តែ​គ្មាន​ពេល​គ្រប់​គ្រាន់​ គួប​ផ្សំ​ការ​​អាក់​​អន់​ចិត្ត​និង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​តារា​ចម្រៀង​​កុង​ត្រា។ លោក​ថា ក្រោយ​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ​ លោក​​ឆ្អែត​ចិត្ត​និង​មិន​ចង់​ចូល​ផលិត​កម្ម​ណា​ទាំង​អស់​ ។

៥. ឆៃ​លី​ ដា​ឡែន

បើ​រំលឹក​កាល​ពី​ជាង​៧ឆ្នាំ​មុន តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​ក្រសួង​ផ្អាក​ការ​ងារ​សិល្បៈ​របស់​ខ្លួន​ទាំង​ស្រុង ដោយ​សារ​តែ​ស្លៀក​ពាក់​ស៊ិច​ស៊ី​មិន​ប្រ​ណៃ​ដៃ​ ពេល​សម្ដែង​នៅ​ក្រៅ​ប្រទេស។​ ​ពេល​វិល​មក​ការងារ​សិល្បៈ​វិញ ឆៃ​លី ដា​ឡែន​បាន​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​ក្នុង​កម្មវិធី "តុ​បំភ្លឺ" ថា ​ពេល​នោះ​ខ្លួន​ពិត​ជា​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ណាស់ ​ព្រោះ​មិន​អាច​ចេញ​​ទៅ​ណា​​បាន សំងំ​តែ​ក្នុង​ផ្ទះ​លួច​យំ​ម្នាក់​ឯង។ ​​សូម្បី​បង​ប្ងូន​សាច់ញាតិ​របស់​ខ្លួន​ក៏​រង​ភាព​អា​ម៉ាស​ពី​អ្នក​ជិតខាង​ដោយ​សារ​តែ​កំហុស​មួយ​ពេល​របស់​ឆៃ​លី ដា​ឡែន​​កាល​គ្រា​នោះ​ដែរ៕ ​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម