• 2018-05-21 08:48:07
  • ជីវិតតារា

ទម្រាំមានថ្ងៃនេះ Nikki Nikki ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត ដល់ថ្នាក់ចង់សម្លាប់ខ្លួន​

  • 2018-05-21 08:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺធ្លាក់ទឹកចិត្តអាចសម្លាប់យើងបាន ប៉ុន្តែយើងក៏អាចសម្លាប់វាបានដែរ នេះជាពាក្យពេជន៍ដែល កញ្ញា Nikki Nikki បង្ហោះលើគណនីផ្លូវការរបស់ខ្លួន។ ក្នុងខ្សែវីដេអូ ជាង6នាទី កញ្ញា Nikki Nikki បានបញ្ជាក់ថាខ្លួន​ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត នេះ ដែលបណ្តាលឱ្យកញ្ញា បាត់បង់ខ្លួនឯង ហើយថែមទាំធ្លាក់ខ្លួនឈឺស្រក់ទំងន់ មកត្រឹមតែ ៣៥ គីឡូក្រាម។ ហើយសូម្បីតែសមីខ្លួន ពេលដែលឃើញខ្លួនឯងកាលពីមានជំងឺនោះ ក៏ខ្លាចខ្លួនឯងដែរ។

ជាការពិតណាស់ ជំងឺប្រភេទនេះអាចកើតបានលើមនុស្សគ្រប់គ្នា កុំថាឡើយជា​តារាចម្រៀង ច្រៀងបំពេរអារម្មណ៍មនុស្សគ្រប់គ្នាឱ្យមានអារម្មណ៍ល្អ និងទទួលបានការលើកទឹកចិត្ត​ថែមទៀត។ ក៏ប៉ុន្តែបញ្ហាធ្លាក់ទឹកចិត្ត ក៏បណ្តាលឱ្យសិល្បកររូបនេះស្វែងយល់បានជាច្រើននូវអារម្មណ៍​បាត់បង់ ការលះបង់​ និងការទទួលស្គាល់ការពិត។ ហើយបើតាមការធ្វើបទបង្ហាញរបស់ កញ្ញា Nikki Nikki បទចម្រៀងរបស់ខ្លួនដែលនិពន្ធ​ឡើងសុទ្ធតែជាអារម្មណ៍ និងរឿងរ៉ាវដែលធ្លាប់បានកើតឡើងក្នុងជីវិតរបស់ខ្លួន។

ខណៈដែលកញ្ញា Nikki Nikki កំពុងមានជំងឺធ្លាក់ទឹកចិត្ត ពេលនោះអ្វីៗគឺថាគ្មានសិរីសួស្តី ជីវិតហាក់លែង​មានន័យ រហូតដល់កញ្ញាធ្លាប់គិតថាចង់ធ្វើអត្តឃាត ហើយរឿងនេះមិនមាននរណាម្នាក់បានដឹងនោះទេ។ ដើម្បីសប្បាយរីករាយចិត្ត កញ្ញា Nikki Nikki ធ្លាប់ដើរលេង និងរាំពេលយប់តាមបារនិងក្លិប ថែមទាំងសែប​សុរា និងជក់បារី តែការពិតរបស់ទាំងអស់នោះមិនបានជួយកញ្ញាឱ្យធូរស្បើយទេ។ ជំងឺធ្លាប់ទឹកចិត្ត​នីតែប​ន្ត​យៀរយី ការរស់នៅ ហើយឱ្យតែមានរឿងអ្វីប៉ះពាល់អារម្មណ៍សូម្បីតែបន្តិចក៏បណ្តាលអារម្មណ៍របស់ខ្លួនធ្លាក់ចុះ ឆាប់យំ មួរម៉ៅ ពិបាកចិត្ត កម្សត់​និងមានអារម្មណ៍ជីវីតគ្មានន័យជាច្រើនលើកច្រើនសារ។

ការព្យាបាលការពិបាកចិត្តរបស់ខ្លួនឯង Nikki Nikki បន្តថា បើសិនជាអ្នកចង់យំ កុំឃាត់អី យំចុះ ព្រោះថា​ការយំអាចជួយ​អ្នកបាន ក្រោយមកទៀតត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជំងឺផ្លូវចិត្ត ឬក៏ពិភាក្សាជាមួយ​ឪពុក​ម្តាយ។ ការនិយាយចែករំលែកបទពិសោធន៍ ជាមួយគ្រួសារជួយអ្នកឱ្យ​ទទួលបានគំនិតល្អៗ និងដោះស្រាយ​បញ្ហាជាមួយគ្នា ដូចនេះទើបបទ «Home for Dinner» បង្កើតឡើង ក្រោយមកទៀតកញ្ញា ក៏ផ្តើមបន្តបេសកម្ម​ក្នុងជីវិត​ផលិតបទចម្រៀងថ្មីៗ ដើម្បីបមនុស្សជុំខ្លួនវិញ។ Nikki Nikki បន្តថា ត្រូវចេះសម្រាកការកគិតច្រើន និងធ្វើអ្វី​ដែលសប្បាយ​ និងស្តាប់បទចម្រៀងដែលលើកទឹកចិត្តដល់អ្នក ពិសេសកុំដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេក៕

ចង់ដឹងច្បាស់ថា Nikki Nikki និយាយខ្លះមន្អិតជាមួយវីដេអូ បទបង្ហាញរបស់ Nikki Nikki ខាងក្រោមនេះ។

អត្ថបទ៖ Sunny

មតិយោបល់