• 2018-05-30 08:35:12
  • ព័ត៌មាន

ថា​ម៉េច? Drake មាន​កូន​ប្រុស​លួច​លាក់​ជាមួយ​អតីត​តារា​សិច Sophie Brussaux?

  • 2018-05-30 08:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​មួយ​បទ​របស់​តារា​ចម្រៀង​រ៉េប Pusha T បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នោះ បាន​លាត​ត្រដាង​ពី​រឿង​អាស្រូវ​របស់​តារា​ចម្រៀង Drake។

ក្នុង​បទ​ចម្រៀង​ថ្មី​ដែល​ទើប​តែ​នឹង​ចេញ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តារា​ចម្រៀង Drake ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​តារា​សិច​ម្នាក់​ឈ្មោះ Sophie Brussaux រួម​ទាំង​ទទួល​បាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​ថែម​ទៀត​ផង។

បទ​ចម្រៀង​ថ្មី​នោះ​ដែរ​មាន​ចំណង​ជើង​ថា "The Story of Adidon” ដែល​ឈ្មោះ Adidon នេះ​ជា​ឈ្មោះ​កូន​ប្រុស​លួច​លាក់​​របស់​ Drake ជាមួយ Sophie Brussaux។

ចង់​ដឹង​អត្ថន័យ​បទ​ចម្រៀង​ទាំង​មូល​យ៉ាង​ណា ស្ដាប់​ខ្សែ​អាត់​ចម្រៀង​របស់ Pusha T ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ប្រភព៖ TMZ ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់