• 2018-05-31 02:30:00
  • ជីវិតតារា

មក​ដឹង​រឿង​រ៉ាវ ពាក់​ព័ន្ធ​នឹង​ការ​ទាក់ទង​សង្សារ​ថ្មី​របស់​ Kendall Jenner

  • 2018-05-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ម៉ូដែល Kendall Jenner កំពុង​តែ​ចំណាយ​ពេល​ទាក់​ទង​ជាមួយ​កីឡាករ​បាល់​បោះ NBA លោក Ben Simmons នេះ​បើ​តាម​ប្រភព​ជា​ច្រើន​ប្រាប់​សារព័ត៌មាន E!New។

កីឡាករ Ben Simmons

អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់ទង​គ្នា ដោយ​សារ​តែ​មាន​ទំនាក់ទំនង​ក៏​ដូច​ជា​ណែ​នាំ​ពី​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​។ ពួក​គេ​ក៏​ចាប់​ផ្ដើម​ចំណាយ​ពេល​ជាមួយ​គ្នា ប៉ុន្តែ​សម្រេច​ចិត្ត​មិន​បង្ហាញ​លេច​ធ្លោ​ពី​ទំនាក់ទំនង​នេះ។ នេះ​បើ​តាម​ប្រភព​មួយ​ជិតស្និទ្ធ​នឹង Kendall បាន​បញ្ជាក់។

ប្រភព​នោះ​បាន​បន្ថែម​ថា "Kendall គិត​ថា Ben គឺ​ពិត​ជា​រស់​រាយ​គួរ​ឲ្យ​ចង់​ចំណាយ​ពេល​ជាមួយ​ ប៉ុន្តែ​គូស្នេហ៍​នេះ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ចំណង​ស្នេហ៍​នេះ​លាត​ត្រដាង​ខ្លាំង​ពេក។"

តារា​ Reality Show វ័យ​ ២២​ឆ្នាំ​នេះ​ទើប​តែ​ជួប​កីឡាករ​វ័យ​២១​ឆ្នាំ​ នេះ​នៅ​ទីក្រុង​ New York ហើយ​ក៏​បាន​ជួប​គ្នា​នៅ​ទីក្រុង​ Los Angeles ផង​ដែរ។

Ben បាន​ចំណាយ​ពេល​ជា​ច្រើន​ជាមួយ Kendall ដោយ​ពេល​មួយ​ លោក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចាក​ចេញ​ពី​ផ្ទះ​របស់ Kendall Jenner ទៀត​ផង។

Kendall និង Blake Griffin

ថ្មីៗ​នេះ Kendall ទើប​តែ​បាន​បែក​បាក់​ជាមួយ​សង្សារ​ចាស់ ដែល​ជា​កីឡាករ​ NBA ដូច​គ្នា​លោក Blake Griffin ប៉ុន្តែ​ពួក​គេ​នៅ​តែ​ទាក់​ទង​ដូច​មិត្តភ័ក្ដិ​ធម្មតា។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ សង្សារ​ថ្មី​របស់​នាង​គឺ​កំពុង​តែ​មាន​ព័ត៌មាន​ថា មាន​រឿង​រ៉ាវ​ជាមួយ​តារា​ចម្រៀង Tinashe។​ បើ​យោង​ទៅ​តាម​ទស្សនាវដ្ដី​ People ប្អូន​ប្រុស​របស់​នាង​បាន​ចោទ​ប្រកាន់​ Ben ថា​ក្បត់​បង​ស្រី​ខ្លួន​ដោយ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter ហើយ​ក៏​លុប​ចោល​ទៅ​វិញ៕

Tinashe និង Ben Simmons

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់