• 2018-05-31 02:42:35
  • ជីវិតតារា

ណាសាឌី ជួបស៊យទាំងព្រឹកព្រលឹម

  • 2018-05-31 02:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាក្មេងខ្ចីដែលពូកែខាងបង្ហូរទឹកភ្នែក កញ្ញា ណាសាឌី ពេលនេះស្រាប់តែរអ៊ូថាមានបញ្ហារហូត។ ដូចថ្ងៃនេះនាងជួបរឿងស៊យទាំងព្រឹក ដោយមានចោរលួចកាច់កញ្ចក់រថយន្តមួយចំហៀងទាំងព្រលឹមតែម្តង។

តារាស្រីរូបនេះបាននិយាយថា ពេលមកដល់ផ្ទះ ខ្លួនតែងចតឡានទុកនៅខាងក្រោមផ្ទះដូចមួយសព្វដង ព្រោះអាងថាផ្ទះក្នុងបុរីមានសន្តិសុខយាមការពារហើយ ណាមួយមិនដែលមានបញ្ហាអីកើតឡើង តែលើកនេះជួបរឿងស៊យទាល់តែងបាន។ "នេះប្រហែលមកពីមេឃភ្លៀង ម្នាក់ៗ(សន្តិសុខ) គាត់លង់លក់ហើយ ពេលចុះមកក្រោមរៀបនឹងទៅការងារ ថតតាំងព្រឹមព្រលឹម ស្រាប់តែឃើញលោកចោរគាត់គាស់កញ្ចក់ឡានខ្ញុំអស់មួយចំហៀងបាត់ទៅហើយ សំណាងហើយវាទុកឲ្យមួយចំហៀងទៀត កុំអីត្រូវអស់លុយច្រើន វាមិនថ្លៃទេ តែស្តាយមិនចង់ឲ្យស៊យបែបហ្នឹង"។ សាឌី រៀបរាប់។

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ កញ្ញា ណាសាឌី

មតិយោបល់