• 2018-06-01 02:35:09
  • ជីវិតតារា

ឃុំ ប៉ុណ្ណាដែត ពិចារណា​វិល​ចូល​អាជីព​ចម្រៀង​វិញ

  • 2018-06-01 02:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្អាក​ជាង​១០​ឆ្នាំ​មក លោក ឃុំ ប៉ុណ្ណាដែត កំពុង​ពិចារណា​វិល​ចូល​អាជីព​ចម្រៀង បើ​សិន​ជា​ទស្សនិក​ជន នៅ​តែ​គាំទ្រ​រូប​លោក។ លោក ឃុំ ប៉ុណ្ណាដែត បន្ត​ថា ការ​ដែល​លោក​អាច​នឹង​ប្រឡូក​ក្នុង​វីថី​ចាស់ ក៏​ព្រោះ​ការងារ​ជំនួញ​មួយ​ចំនួន មាន​អំណោយ​ផល អាច​ឱ្យ​លោក​មាន​ពេល​វេលា​គ្រប់​គ្រាន់។

លោក​ទើប​តែ​សម្ពោធ​ស្នាដៃ​រួម​គ្នា​ជា​ថ្មី ជាមួយ​ភរិយា​គឺ​រឿង ”ចិញ្ចៀន​ខ្មោច” កំពុង​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត។ ក្នុង​ភាពយន្ត​នេះ លោក​បាន​បញ្ចេញ​ស្នាដៃ​ចម្រៀង​រួម​គ្នា​មួយ​បទ​ជាមួយ​ភរិយា គឺ​បទ”ចិញ្ចៀន​ទឹក​ភ្នែក”។ អត្តន័យ​ចម្រៀង​ល្អ ជំរុញ​ព្រម​ទាំង​ផ្ដល់​ដំបូន្នាន​ជា​ច្រើន​ពី​សំណាក់​អ្នក​នៅ​ជុំវិញ​ខ្លួន គឺ​ជា​កត្តា​មួយ​អាច​ឱ្យ​អតីត​តារា​ចម្រៀង របស់​ផលិតកម្ម Spark Music រូប​នេះ អាច​វិល​មក​វិថី​ចម្រៀង​នា​ពេល​ឆាប់ៗ​ខាង​មុខ។

លោក ឃុំ ប៉ុណ្ណាដែត ក៏​កំពុង​រង់ចាំ​មើល​សន្ទុះ នៃ​ការ​គាំទ្រ​ភាពយន្ត​របស់​លោក​ជាមួយ​ភរិយា ក្នុង​រឿង ”ចិញ្ចៀន​ខ្មោច” នេះ​ផង​ដែរ ក្រោយ​ពី​ផ្អាក​ការ​សម្ដែង​រួម​ជាង ១០ឆ្នាំមក មុន​ហក់​ចូល​វិថី​ចម្រៀង​ម្ដង​ទៀត។ ប្រសិន​តារា​ចម្រៀង​រូប​នេះ​ពិត​ជា​វិល​ចូល​វិថី​ចម្រៀង​ពិត​មែន នោះ​​ផលិត​កម្ម ថោន គឺ​ជា​ជម្រើស​ដំបូង​របស់​លោក ព្រោះ​តែ​ភរិយា​អ្នក​នាង យក់ ឋិតរដ្ឋា កំពុង​ជ្រក​កោន​នៅ​ទីនោះ​ស្រាប់។

ចាប់​តាំង​ពី​ដើរ​ចេញ​ពី​ផលិត​កម្ម Spark Music មក​លោក ឃុំ ប៉ុណ្ណាដែត មិន​ដែល​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​នោះ​ទេ ដោយ​ទុក​ឱ្យ​តែ​ភរិយា​របស់​ខ្លួន​ជា​អ្នក​ប្រឡូក​តែ​ប៉ុណ្ណោះ ខណៈ​លោក​គិត​លើ​រឿង​រកស៊ី។ យ៉ាង​ណា​សម្រាប់​ឆ្នាំ២០១៨​នេះ លោក ហាក់​ចង់​ដើរ​លើ​អាជីព​ចាស់​ឡើង​វិញ បើ​ទស្សនិកជន​តែ​ផ្ដល់​តម្លៃ​ដល់​លោក​ខ្លាំង៕

អត្ថបទៈ ចរិយា

មតិយោបល់
អត្ថបទថ្មី