• 2018-06-01 09:20:00
  • ជីវិតតារា

Camila Cabello ផ្ដាច់​ខ្លួន​ពី​បណ្ដាញ​សង្គម​ដោយ​សារ​តែ​បញ្ហា​១

  • 2018-06-01 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កំពុង​តែ​ល្បី​ខ្លាំង Camila Cabello បាន​សម្រេច​ចិត្ត​មិន​ចំណាយ​ពេល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​កុំ​ឲ្យ​នាង​ថប់​អារម្មណ៍​ខ្លាំង​ពេក។

តារា​វ័យ​ ២១​ឆ្នាំ​រូប​នេះ​មិន​មាន​កម្មវិធី​បណ្ដាញ​សង្គម​ផ្សេង​ៗ ដូច​ជា Facebook និង Instagram ដើម្បី​ប្រើប្រាស់​លើ​ទូរស័ព្ទ​នោះ​ទេ ដោយ​សារ​តែ​នាង​មាន​បញ្ហា​ថប់បារម្ភ​តាំង​ពី​អតីតកាល​ និង​ព្យាយាម​ជៀស​វាង​ ពី​ការ​អាន​មតិ​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ។

ដូច្នេះ​ហើយ​ទើប​ម្ដាយ​បង្កើត​របស់​នាង ជា​អ្នក​កាន់កាប់​រាល់​បណ្ដាញ​សង្គម​នាង​ជំនួស​វិញ​ ដែល​ប្រើ​ប្រាស់​សម្រាប់​ប្រាប់​អ្នក​គាំទ្រ​ពី​អ្វី​ថ្មីៗ​ និង​ព្យាយាម​ឲ្យ​មាន​លក្ខណៈ​សកម្ម​លើ​បណ្ដាញ​អ៊ីនធឺណិត។

Camila បាន​និយាយ​ថា "ខ្ញុំ​ព្យាយាម​ការពារ​ខ្លួន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​មិន​មាន​កម្មវិធី​បណ្ដាញ​សង្គម​អ្វី​នៅ​លើ​ទូរស័ព្ទ​នោះ​ទេ។​ ប៉ុន្តែ​ខ្ញុំ​មាន​វា​នៅ​ទូរស័ព្ទ​ម្ដាយ​របស់​ខ្ញុំ​ អីចឹង​ប្រសិន​បើ​ខ្ញុំ​មាន​អ្វី​ចង់​និយាយ​ឬ​ត្រូវ​ឆ្លើយ​តប​នូវ​អ្វី​ដែល​អ្នក​គាំទ្រ​ផ្ញើ​មក​ខ្ញុំ ខ្ញុំ​អាច​ឆ្លើយ​តប​បាន​ ព្រោះ​វា​ជា​រឿង​ដ៏​ចាំ​បាច់​មួយ។"

នេះ​ដោយ​សារ​តែ​នាង​ត្រូវ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង Fifth Harmony ជា​ច្រើន​បាន​រិះ​គន់​នាង​ដោយ​សារ​តែ​ចាក​ចេញ​ពី​ក្រុម​ចម្រៀង ក្រៅ​ពី​នេះ​ក៏​នៅ​មាន​មតិ​អវិជ្ជមាន​ជា​ច្រើន​ទៀត​ផង​ដែរ អីចឹង​ហើយ​ទើប​នាង​សម្រេច​ចិត្ត​ផ្ដាច់​ខ្លួន​តែ​ម្ដង៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់