• 2018-06-04 09:29:06
  • ព័ត៌មាន

បង្ហាញ​អត្តសញ្ញាណ​គ្រូ​ពេទ្យ​​រូប​សង្ហា​ធ្វើ​ឲ្យ​ ម៉ៅ ស៊ីណាត ឃើញ​ហើយ​ចង់​ឈឺ

  • 2018-06-04 09:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​ថត​ជា​ច្រើន​សន្លឹក​របស់​បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​គ្រូ​ពេទ្យ​ យ៉ាង​ស្រស់​សង្ហា​​ដល់​ថ្នាក់​ធ្វើ​ឲ្យ​តារា​ចម្រៀង និង​សម្ដែង​ ម៉ៅ ស៊ីណាត ពោល​ពាក្យ​សរសើរ​ថា​៖"ឃើញ​លោក​គ្រូ​ពេទ្យ​កំលោះ​ភ្លាម អារម្មណ៍​ដូច​ចង់​ឈឺ"។

ក្រៅ​ពី​ ម៉ៅ ស៊ីណាត ក៏​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​មួយ​ចំនួន​ទៀត​​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ក្រោយ​ ពី​ឃើញ​​កំលោះ​សង្ហា​ក្នុង​សម្លៀក​បំពាក់​លោក​គ្រូពេទ្យ​នេះ។

តាម​ពិត​ទៅ​កំលោះ​សង្ហា​ដែល​មហា​ជន និង​អ្នក​សិល្បៈ​ពោល​ថា​សង្ហា​មិន​ដាច់​ពី​មាត់​នោះ ជា​តារា​សម្ដែង​កំពុង​តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន​​នា​ពេល​បច្ចុប្បន្ន។ រូប​គេ​មាន​ឈ្មោះ​ Hu Yitian កើត​នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ១៩៩៣ ។

Hu Yitain ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៦ ហើយ​ភាព​យន្ត​ដែល​ធ្វើ​ឲ្យ​គេ​ទទួល​បាន​​​​​ការ​គាំទ្រ​ពី​ទស្សនិកជន​យ៉ាង​ច្រើន​លើស​លុប​គឺ​រឿង “A Rush to Dead Summer” ក្នុង​ឆ្នាំ ២០១៧។ សម្រាប់​ឆ្នាំ​ ២០១៨ កំលោះ​សង្ហារូប​នេះ​​បាន​គ្រង​ដំណែង​ជា​តួ​ តោម៊ីងស៊ឿ ក្នុង​រឿង​ F4 ផងដែរ៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី